រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ម៉ាហាម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ នៅថ្ងៃពុធ បាន អំពាវនាវឲ្យរដ្ឋាភិបាល អារ៉ាប៊ី សាអូឌីត ត្រជាក់ចិត្ត ព្រមទាំងគិតគូឡើងវិញ ចំពោះសកម្មភាពទាំងឡាយ ដែល កាន់តែបង្កភាពតានតឹងខ្លាំងឡើង រវាងប្រទេសមជ្ឈិបូព៌ាទាំងពីរ ហើយគួរព្យាយាម បន្ធូរបន្ថយស្ថានភាពឲ្យបានប្រសើរឡើងវិញ ដោយផ្តោតសំខាន់នោះ គឺទំនាក់ទំនងការទូតប្រទេសទាំងពីរ។

ស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ នេះថា អ៊ីរ៉ង់ បានអំពាវនាវបន្ថែមទៀត ឲ្យ អារ៉ាប៊ី សាអូឌីត គិតគូទៅលើបញ្ហា ភេរវកម្ម, ជម្លោះនីកាយ, និង ពួកជ្រុលនិយម ចេះតែកើនឡើង ដែលត្រូវតែមានការដោះស្រាយ សំខាន់ ជាងអ្វីៗទាំងអស់។ ការលើកឡើងបែបនេះ បានធ្វើឡើងបន្ទាប់ពីជំនួបជាមួយនឹងលោករដ្ឋ មន្ត្រីការបរទេស អ៊ីរ៉ាក់ អ៊ីប្រាហ៊ីម អាល់ ហ្សាអាហ្វារី ក្នុងរដ្ឋធានីតេហេរ៉ង់។

គួររម្លឹកជូនថា កាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះ ក្រុមអ្នកកាន់នីកាយស៊ីអ៊ីត ម៉ូស្លីម បានលុកលុយស្ថានទូតអារ៉ាប៊ី សាអូឌីត ប្រចាំរដ្ឋធានីតេអេរ៉ង់ ដើម្បីប្រឆាំងទៅនឹងការប្រហារជីវិត បព្វជិត អាល់ នីម៉ឺ ដែលត្រូវបាន អាជ្ញាធរអារ៉ាប៊ី សាអូឌីត រកឃើញថាបានប្រព្រឹត្តអំពើ ភេរវកម្ម។ស្ថានការណ៍កាន់តែក្តៅឡើង បន្ទាប់ពីស្ថានទូត អារ៉ាប៊ី សាអូឌីត និង ស្ថានកុងស៊ុល របស់ប្រទេសនេះរងការវាយប្រហារនៅអ៊ីរ៉ង់នោះ ភ្លាមៗចំណងការទូតប្រទេសទាំងពីរ​ ត្រូវបានកាត់ផ្តាច់ទាំងស្រុង៕

អ៊ីរ៉ង់ អំពាវនាវឲ្យ អារ៉ាប៊ី សាអូឌីត ត្រជាក់ចិត្តក្រោយឡើងកម្តៅខ្លាំង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់