ពិតណាស់ថា​ការហាត់ប្រាណអាចធ្វើឲ្យរាងកាយរបស់អ្នកអាចមានសាច់ដុំបាន ប៉ុន្តែលំហាត់ប្រាណតែមួយមុខនិងធ្វើឲ្យសាច់ដុំក្នុងក្តីស្រមៃរបស់អ្នកលូតលាស់ក្នុងរយៈពេលយូរបន្តិច។ ផ្ទុយទៅវិញប្រសិនបើអ្នកទទួលទានអាហារខាងក្រោមនេះ ក្នុងអំឡុងពេលដែលលោកអ្នកធ្វើការហាត់ប្រាណនោះ សាច់ដុំនៅក្នុងរាងកាយរបស់អ្នកធ្វើការលូតលាស់បានឆាប់រហ័ស ក្នុងរយៈដ៏ខ្លីមួយ។

១.អាល់ម៉ុង៖ ជាអាហាររុក្ខជាតិដែលមានប្រូតេអ៊ីនខ្ពស់និងម៉ាញេស្យូមដែលផលិតបានជាប្រតិកម្មគីមីជីវៈជាង 300 ប្រភេទនៅក្នុងរាងកាយ ដែលអាចធ្វើឲ្យសាច់ដុំរបស់អ្នកឆាប់កើនឡើង។

២.ទឹកដោះគោសូកូឡា៖ ទឹកដោះសូកូឡាសំបូរអាស៊ីដអាមីណូដ៏សំខាន់សម្រាប់អ្នកហាត់ប្រាណយយកសាច់ដុំ ។
៣.ឈីសដែលគ្មានខ្លាញ់៖ សម្រាប់អ្នកលេងកីឡា ឬ ហាត់ប្រាណយកសាច់ដុំគួរតែញាំឈីសដែលគ្មានខ្លាញ់ព្រោះវាផ្តល់ប្រូតេអ៊ីនច្រើនដល់រាកាយហើយមិនធ្វើឲ្យអ្នកឡើងទង្ងន់ឡើយ។

៤.សណ្តែកសៀង ៖ សណ្តែកសៀងមានអត្ថប្រយោជន៍បំផុតក្នុងបង្កើនសាច់ដុំដល់រាងកាយ។ គ្រាន់តែ សណ្តែកសៀងឆ្អិនមួយស្លាបព្រាកាហ្វេមានអាស៊ីតអាមីណូប្រហែល 20 ក្រាម វីតាមីនសំខាន់ៗ និង សារជាតិរ៉ែជាច្រើទៀត។

៥.ស៊ុត ៖ ស៊ុតមួយគ្រាប់មានប្រូតេអ៊ីន ពី ៥ ទៅ ៦ ក្រាម និងផ្តល់ថាមពលដល់រាងកាយ ៦០ កាឡូរី។ ស៊ុតជាអាហារល្អបំផុតសម្រាប់ការរីកលូតលាស់នៃសាច់ដុំ។

៦.សាច់មាន់៖ ជាម្ហូបអាហារដែលល្អសម្រាប់ការរីកលូតលាស់សាច់ដុំ។ សាច់មាន់១០០ ក្រាម មានប្រូតេអ៊ីន ៣១ ក្រាម និងជាតិខ្លាញ់ត្រឹមតែ ៤ មីលីក្រាមតែប៉ុណ្ណោះ។

៧.ត្រី ៖ត្រីជាប្រភេទអាហារដែលសំបូរទៅដោយប្រូតេអ៊ីននិងសារធាតុចិញ្ចឹមដែលល្អសម្រាប់សុខភាព។ ឧទាហរណ៍៖ គ្រាន់តែត្រីសាម៉ុងមួយអាចផ្តល់ អាស៊ីតខ្លាញ់អូមេហ្គា 3 និង វីតាមីន D ដែលសុទ្ធតែជាសារធាតុដែលធ្វើឲ្យសាច់ដុំរបស់អ្នកមានការលូតលាស់បានឆាប់រហ័ស៕

អត្ថបទ៖ KHMERPRESS

images_articles_food_What_is_the_best_food_for_your_muscles_What_is_the_best_food_for_your_muscles_big

អាហារ ៧ មុខ ជួយបង្កើនសាច់ដុំរបស់អ្នកបានឆាប់រហ័ស

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់