រូបគំនូរស្រ្តីដៃកាន់ម្ជុលដេរ ជាប់ជញ្ជាំងអាគារប៊ូឌីងក្នុងសង្កាត់ ទន្លេបាសាក់ខណ្ឌចំការមន កំពុងតែមានការចាប់អារម្មណ៍ ច្រើនចំពោះមហាជនទួទៅ និងសរសើរចំពោះស្នាដៃគូរលើសំណងអាគារចាស់មួយនេះ​។ ប៉ុន្តែកាលពីថ្ងៃទី ១៦ ម្សិលមិញនេះ អាជ្ញាធរខណ្ឌចំការមន បានចុះ​ទៅ​លុបចោលរូបគំនូរនៅលើជញ្ជាំងអគារប៊ូលឌីង ដែលអាជ្ញាធរអះអាងថាមិនមានការអនុញ្ញា​តត្រឹមត្រូវឲ្យគូររូបនេះ។

ទាក់ទងនិងបញ្ហាខាងលើមេភូមិ១នៃសង្កាត់ទន្លេបាសាក់លោកស្រីហ៊ុន សារ៉ាត់បាននិយាយថារូបគំនូរនោះគូរតាំងពីកន្លះខែមុន ដោយជនបរទេស ហើយលោកស្រីមិនដឹងថារូបនោះតំ​ណា​​ងឲ្យអ្វីនោះទេ។ លោកស្រីមេភូមិ១សង្កាត់ទន្លេបាសាក់បានបញ្ជាក់បន្ថែមថាអាជ្ញាធរបានសម្រេចលុបចោលរូបគំនូរនោះកាលពីវេលាម៉ោងប្រមាណ១១យប់ថ្ងៃទី១៦ ធ្នូម្សិលមិញនេះ។បន្ថែមលើសពីនេះលោកស្រីបានឲ្យដឹង ថាអ្នកគូររូបគំនូរនោះថាមានលិខិតអនុញ្ញាតពីចៅ​ស​ង្កា​​​ត់ទន្លេបាសាក់ តែលោកស្រីថាពេលសួររក មិនឃើញមានលិខិតនោះទេ។

ជុំវិញបញ្ហាខាងលើនេះអភិបាលខណ្ឌចំការមន លោក ព្រុំ សំខាន់ ឲ្យដឹង ថាការគូររូបនោះមិនមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញនោះទេ។ លោកបន្តថាសាលារាជធានីកំពុងតែប្រជុំពិភាក្សាលើករណីនេះ ដោយលោកថាមិនទាន់អាចប្រាប់ព័ត៌មានលម្អិតបាននៅឡើយទេ។រីឯ ប្រជាពលរដ្ឋ ដែលរស់នៅអគារប៊ូលឌីងនោះឲ្យដឹងថារូបគំនូរនោះគូ​រ​នៅឡើងនៅពេលយប់តែប៉ុណ្ណោះ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី១៦ ធ្នូម្សិលមិញនេះ  សាលារាជធានីភ្នំពេញបានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា៖ “ពេលថ្មីៗនេះ មានមនុស្សមួយក្រុមបានគូររូបភាពនៅលើជញ្ជាំងអគារប៊ូឌីង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយអះអាងថាមានការអនុញ្ញាតពីសាលារាជធា​នីភ្នំពេញ បណ្ដាលឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន”។ក្នុង ហ្វេសប៊ុកសរសេរបន្តថា៖ “ជាមួយបញ្ហានេះ សាលារាជធានីភ្នំពេញពិតជាមិនធ្លាប់បានអនុញ្ញា​​​តជូនឡើយ ដូច្នេះសាលារាជធានីភ្នំពេញនឹងចាត់ឲ្យអាជ្ញាធរធ្វើការស្រាវជ្រាវរកអ្នកប្រព្រឹ​ត្ត​មកទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួននិងធ្វើការលុបចោលឲ្យមានលក្ខណៈដូចដើមវិញជូន​ដល់បងប្អូន”៕

អាជ្ញាធរសម្រេចលុប រូបគំនូរនៅជាប់ជញ្ជាំងប៊ូឌីង ដោយលើកឡើងថាមិនមានច្បាប់ អនុញ្ញាតត្រឹមត្រូវ ខណៈមានការគំាទ្រច្រើនពីមហាជន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់