(សៀមរាប)៖ អាជ្ញាធរជាតិអប្សរានឹងបិទចរាចរណ៍ផ្លូវមុខប្រាសាទអង្គរវត្ត រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦។

យោងតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ចុះថ្ងៃទី៧​ ខែមេសា ឆ្នាំ២០១៦ ឲ្យដឹងថា មូលហេតុនៃការបិទផ្លូវបណ្ដោះអាសន្ននេះ គឺ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាដើម្បីឲ្យដំណើរការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តប្រព្រឹត្តិទៅដោយរលូននិងជោគជ័យ និងដើម្បីបញ្រ្ជៀសការកកស្ទះចរាចរណ៍ រក្សាសណ្ដាប់ធ្នាប់សាធារណៈ។

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា យានជំនិះគ្រប់ប្រភេទត្រូវធ្វើដំណើរទៅមក ដោយវាងតាមផ្លូវជាប់អង្គភាពនគរបាលការពារបេតិកភណ្ឌឆ្ពោះទៅត្រពាំងសេះ រួចបត់ទៅប្រាសាទបាយន្ត​ ដែលអាជ្ញាធរជាតិអប្សរាបានជួសជុលរួចរាល់៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា៖

អាជ្ញាធរជាតិអប្សរា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់