(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល តាមរយៈលិខិតមួយច្បាប់ចុះកាលបរិច្ឆទថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ បានស្នើឲ្យរដ្ឋមន្រ្តីក្រសួងព័ត៌មានចាត់វិធានការបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ផលិតផលប្រេងកូឡាតាប៉ិ និង ថ្នាំដុសធ្មេញផ្កាឈូក២ ដោយលើកឡើងថាពុំមានសុំការអនុញ្ញាតពីក្រសួងសុខាភិបាល។ 

ក្រៅពីការស្នើឲ្យ​ក្រសួង​ព័ត៌មានចាត់វិធានការ​បញ្ឈប់​ការ​ផ្សាយ​ពាណិជ្ជ​កម្មនូវផលិតផលទាំងពីរខាងលើ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃដដែល  បានចេញលិខិតមួយច្បាប់ទៀត ដោយស្នើដូចគ្នាទៅកាន់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ដើម្បីឲ្យក្រសួងព័ត៌មានចាត់វិធានការ បញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងសម្អាងតាមទូរទស្សន៍ប៉ិស្តិ៍លេខ៩ របស់ក្រុមហ៊ុន Wow TV Home shopping។

លិខិតមួយច្បាប់ចុះកាលបរិច្ឆទថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រសួងសុខាភិបាលបានឲ្យដឹងថា ដោយមានការផ្សព្វផ្សាយ ផលិតផលគ្រឿងសម្អាងមួយចំនួន មិនមានការអនុញ្ញាត្តពីក្រសួងសុខាភិបាល និងដើម្បីទប់ស្កាត់នូវហានិភ័យសុខភាព បណ្តាលមកពីការប្រើប្រាស់ ផលិតផលដែលមិនមានការត្រួតពិនិត្យត្រឹមត្រូវនោះ ក្រសួងសុខាភិបាលបានធ្វើសំណើសុំទៅក្រសួងព័ត៌មាន ឲ្យមានវិធានការបញ្ឍប់ការផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ទទខ (ប៉ុស្តិ៍លេខ៩) នូវផលិតផលគ្រឿងសម្អាង Hand cream SV 90.9, CC cream, Snail Mucin និង Skin activator របស់ក្រុមហ៊ុន Wow TV Home shopping។

ក្រសួងសុខាភិបាល បានធ្វើការគូសបញ្ជាក់ថា ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ ការឃោសនាបោកប្រាស់នាំឲ្យខាតបង់ប្រាក់កាស និងបង្កគ្រោះថ្នាក់ដល់សុខភាព ហើយអាចឈានដល់ការបាត់បង់អាយុជីវិតអ្នកប្រើប្រាស់ថែមទៀត ក្រសួងសុខាភិបាល សង្ឃឹមថា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាននឹងមានវិធានការយ៉ាងតឹងរ៉ឹងបំផុតចំពោះប្រព័ន្ធផ្សព្វផ្សាយណាដែលមិនគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងព័ត៌មាន៕

 

 

អាជីវកម្មគ្មានច្បាប់អនុញ្ញាត ក្រសួងសុខាភិបាលស្នើក្រសួងព័ត៌មានបញ្ឈប់ការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនសម្អាង មួយទៀត

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់