រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ បានប្រកាសថា អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ នឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំរបស់ខ្លួន នៅថ្ងៃសុក្រទី១៨ ខែធ្នូ ឆ្នាំ២០១៥ ស្អែកនេះ ដើម្បីទទួលបាននូវបទពិសោធន៍ ក្នុងការគ្រប់គ្រងគ្រោះអាសន្ន។ ជាមួយគ្នានេះ អាជ្ញាធរបានអំពាវនាវ ឱ្យកុំឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច ឬភ្ញាក់ផ្អើល។

ក្នុងសេចក្ដីជូនដំណឹងដោយអភិបាលរងខេត្តព្រះសីហនុ លោក សំ សំអាត បានបញ្ជាក់ថា នៅពេលធ្វើសមយុទ្ធនេះ នឹងមានហេតុការណ៍មួយចំនួនដូចជា សកម្មភាពរថយន្តពន្លត់អគ្គិភ័យ រថយន្តពេទ្យសង្រ្គោះបន្ទាន់ រថយន្តដឹកកម្លាំងយោធា ធ្វើដំណើរចេញចូលអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងធ្វើដំណើរតាមផ្លូវជាលេខ៤ និងលេខផ្សេងៗតៀតនៅក្នុងខេត្តព្រះសីហនុជាដើម ។ មិនតែប៉ុណ្ណោះ សមយុទ្ធនេះ នឹងមានផ្សែងខ្មៅលើអាកាសចេញពីបរិវេណអាកាសយានដ្ឋាន មានសម្លេងស៊ីរ៉ែន និងមានសកម្មភាពនានា ដែលអាចនឹងភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ៕

ខាងក្រោមនេះ ជាព័ត៌មានលម្អិត របស់រដ្ឋបាលខេត្តព្រះសីហនុ ៖

12391331_1533219663659066_5185077222005094901_n

អភិបាលខេត្តព្រះសីហនុ ជូនដំណឹងកុំឱ្យមានការភ្ញាក់ផ្អើល ខណៈខេត្តនេះ នឹងសមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំ នៅថ្ងៃទី១៨ ធ្នូ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់