នៅក្នុងឆ្នាំ២០១៦នេះ ​មន្ត្រីរាជកា​រ និយោជិត កម្មករ ត្រូវអនុញ្ញាតឲ្យ​ឈប់សម្រាក​រយៈពេល​២៨​ថ្ងៃ នៃ​ពិធី​បុណ្យ​ជាតិ និង​អន្តរជាតិ​។ នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ ។

 

អនុក្រឹត្យ​ស្តីពី​ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និយោជិត កម្មករ ប្រចាំឆ្នាំ​២០១៦ ​បើតាម​សម្តេចនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បាន​បោះត្រា និង​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​នេះ បាន​មានប្រសាសន៍ថា បទ​ប្បញ្ញត្តិ​ទាំងឡាយណា ដែលមាន​ខ្លឹមសារ​ផ្ទុយ​ពី​អនុក្រឹត្យ​នេះ ត្រូវ​ចាត់ទុកជា​និរាករណ៍ ហើយ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់​ក្រសួង ស្ថាប័ន អភិបាល នៃ​គណៈ​អភិបាល​រាជធានី និង​ខេត្ត ត្រូវអនុវត្ត​អនុក្រឹត្យ​នេះ ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​តទៅ​។​

 

យោងតាមអនុក្រឹត្យ​ស្តីពី​ប្រតិទិន​ឈប់សម្រាកសាធារណៈ នេះ ថ្ងៃឈប់សម្រាកទាំង២៨ថ្ងៃ រួមមាន៖ ថ្ងៃទី​០១ មករា ទិវា​បុណ្យចូលឆ្នាំ​សកល សម្រាក​០១​ថ្ងៃ​ ថ្ងៃទី​០៧ មករា ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍ សម្រាក​០១​ថ្ងៃ​ ថ្ងៃទី​២២ កុម្ភៈ ពិធី​បុណ្យ​មាឃបូជា សម្រាក​០១​ថ្ងៃ​ ថ្ងៃទី​០៨ មីនា ទិវា​អន្តរជាតិ​នារី សម្រាក​០១​ថ្ងៃ ថ្ងៃទី​១៣,១៤,១៥,១៦ មេសា ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ សម្រាក​០៤​ថ្ងៃ ថ្ងៃទី​០១ ឧសភា ទិវា​ពលកម្ម​អន្តរជាតិ សម្រាក​០១​ថ្ងៃ ថ្ងៃទី​១៣,១៤,១៥ ឧសភា ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម ព្រះមហាក្សត្រ នរោត្តម សីហ​មុនី សម្រាក​០៣​ថ្ងៃ ថ្ងៃទី​២០ ឧសភា ពិធីបុណ្យ​វិសាខបូជា សម្រាក​០១​ថ្ងៃ​ ថ្ងៃទី​២៤ ឧសភា ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល សម្រាក​០១​ថ្ងៃ​ ថ្ងៃទី​០១ មិថុនា ទិវា​កុមារ​អន្តរជាតិ សម្រាក​០១​ថ្ងៃ ថ្ងៃទី​១៨ មិថុនា ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម សម្ដេចម៉ែ​ ថ្ងៃទី​២៤ កញ្ញា ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ សម្រាក​០១​ថ្ងៃ​ ថ្ងៃទី​១៥ តុលា ទិវា​គោរព​វិញ្ញាណក្ខន្ធ ព្រះ​បរមកោដ្ឋ សម្រាក​០១​ថ្ងៃ ថ្ងៃទី​២៣ តុលា ទិវា​រម្លឹក​ខួប​នៃ​កិច្ខព្រមព្រៀង​សន្តិភាព​ទីក្រុង​បារីស សម្រាក​០១​ថ្ងៃ ថ្ងៃទី​២៩ តុលា ព្រះរាជ​ពិធី​គ្រង​រាជសម្បត្តិ​ព្រះមហាក្សត្រ នរោត្តម សីហ​មុនី សម្រាក​០១​ថ្ងៃ ថ្ងៃទី​០៩ វិច្ឆិកា ពិធីបុណ្យ​ឯករាជ្យ​ជាតិ សម្រាក​០១​ថ្ងៃ ថ្ងៃទី​១៣,១៤,១៥ វិច្ឆិកា ព្រះរាជ​ពិធី​បុណ្យ​អុំទូក សម្រា​០៣​ថ្ងៃ និងថ្ងៃទី​១០ ធ្នូ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ សម្រាក​០១​ថ្ងៃ ៕

 

អនុក្រឹត្យ​ស្តីពី​ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និយោជិត កម្មករ ប្រចាំឆ្នាំ​២០១៦៖

 

123

អនុក្រឹត្យរបស់រាជរដ្ឋាភិបាល ប្រកាសថាឆ្នាំ២០១៦មន្ត្រីរាជការ និយោជិត កម្មករ ត្រូវបានឈប់សម្រាកចំនួន២៨ថ្ងៃ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់