ប្រភព៖ មង្គលការ
ស៊ុត​គឺជាអាហារ​ដែល​មានភាព​ពេញ​និយម​បំផុតសម្រាប់មនុស្សគ្រប់ក្រុមគ្រួសារជាពិសេស​អាហារពេលព្រឹក ព្រោះវាអាច​នាំមកនូវអត្ថប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​សុខភាព។
ប្រឆាំង​នឹង​ភាព​ស្រេកឃ្លាន៖ ស៊ុត​អាច​ទប់ទល់នឹងភាព​ស្រេក​ឃ្លាន​បាន​យូរ​ជាង នំប៉័ង, នំ, ធញ្ញាជាតិ បើ​ធៀប​ទៅ​នឹងប្រូតេអ៊ីន ព្រមទាំង​ថាម​ពលនៅ​ក្នុងស៊ុត ហើយ​វាអាចរក្សាស្ថិរភាព​ក្រពះ​ឲ្យឆ្អែតបាន​យូរ។
ជំនួយដល់ភ្នែក៖ ស៊ុត​មាន​ផ្ទុក​បរិមាន​ដ៏ធំនៃសារធាតុប្រឆាំង​អុកស៊ីតកម្ម lutein និង zeaxanthin។ សារធាតុ​ទាំង​នេះ​មាន​តួនាទី​យ៉ាង​សំខាន់ធ្វើ​ឲ្យ​ភ្នែក​មាន​សុខភាពល្អ។ ស៊ុត​អាច​ជួយកាត់បន្ថយគ្រោះ​ថ្នាក់​នៃជំងឺឡើង​បាយ​ភ្នែក ២០% និង​កាត់បន្ថយ​ហានិភ័យភ្នែកឡើង​ដឺក្រេក​ ៤០% ដែលជា​មូលហេុត​នាំ​អោយ​ភ្នែក​ព្រិល​មើល​មិន​ច្បាស់។
បញ្ចុះទម្ងន់៖ ការ​សិក្សាមួយបានបង្ហាញ​ថា មនុស្ស​ដែល​ទទួលទានស៊ុត​​នៅពេល​ព្រឹក​ អាចជួយ​សម្រក​ទម្ងន់បាន​លឿន។ ស៊ុត​មួយគ្រាប់​មាន​តែ ៧០-៨៥ កាឡូរី​ និង ៦.៥ ប្រូតេអ៊ីន​ប៉ុណ្ណោះ។ ស៊ុត​អាចជួយ​ក្នុងការសម្រក់ទម្ងន់បាន​ ដោយសារតែវា​ជួយឲ្យ​អ្នកមាន​អារម្មណ៍ឆាប់ឆ្ងែត​។ ទោះបី​ជាវាមាន​ផ្ទុកកូឡេស្តេរ៉ុល​ ប៉ុន្តែ​គ្មាន​ភស្តុកតាង​ដែល​បង្ហាញ​ថារ​ការ​ទទួលទានស៊ុត​បង្កើន​កម្រិត​កូឡេស្តេរ៉ុលក្នុងឈាម​នោះទេ។
ជាប្រភព​ប្រូតេអ៊ី​នដ៏ច្រើន៖ អាស៊ីត​អាមីណូ​មិន​ត្រូវបាន​បង្កើត​ឡើង​ក្នុងខ្លួន​មនុស្ស​ឡើយ ហើយ​ត្រូវតែ​កើត​ចេញ​ពី​របបអាហារ និងស៊ុត​ដែលមាន​ផ្ទុក​ប្រូតេអ៊ីន។ ការបរិភោគ​អាហារ​ដែល​មានប្រូតេអ៊ី​នគ្រប់​គ្រាន់​អាចជួយជំរុញឲ្យ​មាន​កំណើន​ និងរក្សា​ជាលិកា​រាងកាយ, ​សម្រក​ទម្ងន់, បង្កើន​សាច់ដុំ, បន្ថយសម្ពាធឈាម…។
ស៊ុត​មាន​ប្រយោជន៍​សម្រាប់ការអភិវឌ្ឍខួរក្បាល៖ ដោយសារតែ​វាសម្បូរទៅដោយ choline ស៊ុតអាចជួយលើក​កម្ពស់​មុខងារ​អភិវឌ្ឍរបស់​ខួរ​ក្បាល, បង្កើន​ការ​ចង់ចាំ ដូច្នេះ​អ្នក​គួរតែ​​ប្រើប្រាស់ស៊ុត​ជាអាហារ​ពេល​ព្រឹក។
ស៊ុត​មិន​បង្កើន​កូឡេស្តេរ៉ុល៖ ត្បិតតែស៊ុត​មាន​ផ្ទុកជាតិ​កូឡេស្តេរ៉ុល​មួយចំនួន​ក៏ពិតមែន ប៉ុន្តែអ្នកអាចបរិភោគ​ស៊ុត​ ៣ គ្រាប់​ក្នុងរមួយសប្តាហ៍ វា​មិន​ប៉ះពាល់ដល់សុខភាព​ឡើយ៕
eggs
អត្ថប្រយោជន៍ដ៏អស្ចារ្យ នៃការ​ទទួល ទាន​ស៊ុត​ពេល​ព្រឹក

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់