អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា ដែលមានលោក សម រង្ស៊ីនោះ បានផ្ញើសារជូន​ពរ​សម្ដេច​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន ឲ្យ​ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ​។ ការ​ជូន​ពរ​នេះ​ធ្វើ​ឡើង​តាម​រយៈ​ទំព័រ Twitter របស់​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​សុក្រ ទី​៥ ឧសភា ។

លោក សម រង្ស៊ី អតីតប្រធានបក្សសង្គោះជាតិបានសរសេរ​នៅ​លើ​បណ្ដាញ​សង្គម Twitter របស់​លោក នៅ​ថ្ងៃ​ទី​៥​ឧសភាថា«ខ្ញុំ​សូម​ជូន​ពរ​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន ឲ្យ​ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ​»​។ ដែលការជូន​ពររបស់​អតីត​ប្រធាន​បក្ស​ប្រឆាំង​​នេះ ធ្វើ​ឡើង​ខណៈ​ពេល​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្ដេច ហ៊ុន សែន កំពុង​តែ​សម្រាក​ព្យាបាល​ជំងឺ​នៅ​ឯ​ប្រទេស​សិង្ហបុរី​។

សូម​ជម្រាប​ជូន​ថា សម្ដេច​នាយក​រដ្ឋ​មន្ដ្រី បាន​ធ្លាក់​ខ្លួន​ឈឺ និង​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៅ​ប្រទេស​សិង្ហបុរី តាំង​តែ​ពី​ថ្ងៃ​ទី​៣​ខែ​ឧសភា​មក​ម្ល៉េះ​។ ដោយនៅ​លើ​ទំព័រ​ហ្វេសប៊ុក សម្ដេច ហ៊ុន សែន បាន​បង្ហោះ​រូប​ថត​របស់​លោក​សម្រាក​នៅ​លើ​គ្រែ​ក្នុង​មន្ទីរ​ពេទ្យ ភ្ជាប់​ជាមួយ​សារ​ពន្យល់​ថា ការ​ធ្លាក់​ខ្លួន​ឈឺ​របស់​លោក បណ្ដាល​មក​ពី​ការ​ហត់​នឿយ​ខ្លាំង​ពេក​។ ប៉ុន្តែ​សម្ដេច​នឹង​វិល​ត្រឡប់​​មក​បំពេញ​ការងារ​ជា​ធម្មតា​វិញ នៅ​ថ្ងៃ​ទី​៧​ឧសភា​។
ជុំវិញការជូនពររបស់លោក សម រង្ស៊ី នេះអ្នក​តាម​ដាន​ព្រឹត្តិការណ៍​នយោបាយ​បាន​ចាត់​ទុក ​ ​ថា ​ជា​ការ​គួរ​សម​របស់​អ្នក​នយោបាយ ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា បើ​ទោះ​បី​ជា​ឈ្លោះ​គ្នា​ខ្លាំង​យ៉ាង​ណា ក៏​អ្នក​នយោបាយ​មិន​ទុក​គ្នា​ជា​សត្រូវ​ដែរ គឺ​នៅ​តែ​អាច​​សម្ដែង​សមានចិត្ត​ស្រឡាញ់​រាប់​អាន​​គ្នា​បាន​ជា​ដរាប ៕

SamDajHunSen.jpgyyyy

SamDajHunSen

អតីត មេបក្សប្រឆាំង ជូនពរសម្ដេច ហ៊ុន សែន ឲ្យឆាប់ជាសះស្បើយ ខណះសម្ដេច សម្រាកព្យាបាលនៅបរទេស

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Sa rath

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់