អតីត​បេក្ខជន  Freshie boy and girl លោក​ គង់ ប៊ុនថន បាន​ប្រតិកម្ម​ទៅ​នឹង​បណ្ដាញ​សង្គម​ដែល​បាន​រាយការណ៍​ថា លោក​បាន​លោត​ទឹក​សម្លាប់​ខ្លួន។ ដំណឹង​នេះ បាន​ធ្វើ​ឲ្យ​មហាជន​​មួយ​ចំនួន​យល់​ច្រឡំ និង ម្ដាយ​បាន​ធ្លាក់​ខ្លួន​ឈឺ​ក្រោយ​ពី​ទទួល​ដំណឹង​មិន​ច្បាស់ ប៉ុន្ដែ ប៊ុន​ថន ទទួល​ស្គាល់​ថា អ្នក​សម្លាប់​ខ្លួន​នោះ​ពិត​ជា​មាន​ភិនភាគ​ស្រដៀង​គ្នា​ តែ​មិន​មែន​លោក​ទេ។

 

“នៅ​ប៉ុន្មាន​ថ្ងៃ​នេះ ដំណឹង​ពី​ការ​លោត​ទឹក​សម្លាប់​ខ្លួន​កាន់តែ​ធំ​ទៅៗ ដែល​ធ្វើ​ឲ្យ​មិត្ត​ភ័ក្ដិ ក៏ដូចជា គ្រួសារ​របស់​ខ្ញុំ​មាន​ការ​យល់​ច្រឡំ​ថា ខ្ញុំ​បាន​សម្លាប់​ខ្លួន។ ពួកគេ​បាន​កាត់​ត​រូប​ខ្ញុំ​ ស្រប​ពេល​ដែល​រូបរាង និង សំលៀក​បំពាក់​ដូច​ខ្ញុំ​ទៀត​ ដូច្នេះ មហាជន​កាន់​តែ​យល់​ច្រឡំ​ថា​ជា​ខ្ញុំ​ ប៉ុន្ដែ មិនមែន​ខ្ញុំ​ទេ”។
Kong Bunthorn
Kong Bunthorn 1

 

តារា​សម្ដែង និង ជា​ប្រធាន​លេខាធិការដ្ឋាន​បណ្ដាញ​ចតុមុខ​ អំពី​ស្ថានភាព​អ្នក​ស្រឡាញ់​ ភេទ​ដូច​គ្នា​នៅ​កម្ពុជា​ បាន​ប្រាប់​គេហទំព័រ Sabay ថា ដំណឹង​ដែល​កើត​ចេញ​ពី​បណ្ដាញ​សង្គម​នេះ កើត​មាន​ឡើង​ស្រប​ពេល​ដែល​​​សមាជិក​គណៈកម្មការ​សម្របសម្រួល​មូលនិធិ​សកល​ប្រចាំ​ប្រទេស​កម្ពុជា បាន​ចេញ​ទៅ​ប្រជុំ​រឿង​ការងារ​នៅ​បាងកក ប្រទេស​ថៃ។ “ខ្ញុំ​មក​ប្រជុំ​ស្រាប់​តែ​មាន​ព័ត៌មាន​នេះ​កើត​ឡើង​ ខ្ញុំ​អត់​បាន​ភ្ជាប់​លេខ​ឆ្លង​ប្រទេស​ ដូច្នេះ​ ហើយ​ដំបូង​ម៉ាក់​ខ្ញុំ​ឮ​ដំណឹង​នេះ​ភ្លាម​ គាត់​គិត​ថា ខ្ញុំ​អត់​ទៅ​បាងកក​ទេ គាត់​ចង់​មក​ភ្នំពេញ​ពិនិត្យ​សព តែ​គាត់​ចាស់​គាត់​ឈឺ​ឥឡូវ​ដេក​ពេទ្យ ខ្ញុំ​ព្យាយាម​ទាក់ទង​គាត់​ហើយ​ ប្រាប់​ថា ខ្ញុំ​អត់​មាន​បញ្ហា​អីទេ”។

 

ស្ដាប់​សម្លេង ​គង់​ ប៊ុនថន​ នៅ​ខាង​ក្រោម​នេះ៖

 

Kong Bunthorn

 

 

គង់ ប៊ុនថន ដែល​ធ្លាប់​ដាក់​ពាក្យ​ប្រលង​ ប្រុស​ឆ្លាត-ស្រីឆ្លាត និង ជា​បេក្ខជន​  Freshie boy and girl 2008 ប្រចាំ​ខេត្ត​បាត់​ដំបង បាន​ប្រាប់​ Sabay ទៀត​ថា ប្រសិន​បើ​លោក​មិន​ចេញ​មុខ​បញ្ជាក់​ទេ ដំណឹង​លោត​ទឹក​សម្លាប់​ខ្លួន​ ដែល​ប្រិយមិត្ត​មួយ​ចំនួន​កំពុង​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម​គឺ​កាន់​តែ​ខ្លាំង ហើយ​ទាំង​អស់​នោះ​មិនមែន​ជា​ដំណឹង​ពិត​នោះ​ទេ។ “ខ្ញុំ​ចង់​ផ្ញើ​សារ​ទៅ​កាន់​​អ្នក​ទាំង​អស់​គ្នា​ថា ខ្ញុំ​សុខសប្បាយ​ទេ ខ្ញុំ​កំពុង​បំពេញ​ការងារ​នៅ​បាងកក ប្រទេស​ថៃ ហើយ​ ២ សប្ដាហ៍​ទៀត ខ្ញុំ​នឹង​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ហើយ”។

 

ត្បិតតែ​ លោក គង់ ប៊ុនថន មិន​បាន​ជាប់​ចំណាត់​ថ្នាក់​អ្វី​នៅ​ក្នុង​កម្មវិធី Freshie boy and girl 2008 ប៉ុន្ដែ បណ្ដាញ​ស្ថានីយ​ទូរទសន៍​បាន​ហៅ​​ ប៊ុនថន ចូលរួម​ថត​កម្មវិធី​ផ្សេង​ៗ​ជា​បន្ដបន្ទាប់។ ចន្លោះ​ពី​ឆ្នាំ ២០០៨-២០០៩ លោក​ធ្លាប់​បាន​សម្ដែង​​នៅ​ក្នុង​បទ​ចម្រៀង​របស់​ផលិត​កម្ម C-star Sunday Town ក្នុង​នោះ​មាន​បទ​ចម្រៀង “ហេតុអ្វី​លើក​បង​ឲ្យ​គេ”, “កាហ្វេ​បាត់​ម្ចាស់”, “តួរង​ស្ម័គ្រ​ចិត្ត”, “អូន​មិន​ធ្លាប់​ក្រ”, “ស្មោះ​ប៉ុណ្ណឹង​ហើយ​ម្ដេច​បង​ក្បត់” និង ភាពយន្ដ​មួយចំនួន។ ២០០៩-២០១៤ លោក​បាន​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ហ្វីលីពីន ហើយ​លោក​ទើប​ប្រឡូក​ចូល​សិល្បៈ​កាល​ពី​ពេល​ថ្មីៗ​នេះ និង បាន​កាន់​តំណែង​នៅ​ក្នុង​គណៈកម្មការ​សម្របសម្រួល​មូលនិធិ​សកល​ប្រចាំ​ប្រទេស​កម្ពុជា៕
Kong Bunthorn
Kong Bunthorn
Kong Bunthorn
Kong Bunthorn
Kong Bunthorn

ប្រភព៖ Sabay

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់