បើយោងតាម​ Channel News Asia បានផ្សាយថាកាលពីថ្ងៃព្រហស្បតិ៍ទី០៧ខែមិនាឆ្នាំ២០១៦ថាអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រាថ្លែងពីក្រៅប្រទេសទៅកាន់អ្នកនយោបាយគាំទ្ររបស់លោកជាង១០០នាក់​នៅក្នុងប្រទេសថៃតាមរយៈ Skype ថាបច្ចុប្បន្ននេះប្រជាពលរដ្ឋថៃកំពុងតែជួបការលំបាកដោយសារតែសេដ្ឋកិច្ចចុះខ្សោយ

សារព័ត៌មាន Channel News Asia​ បានផ្សាយថាអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ថ្លែងថាបើអ្នកនយោបាយមិនស្រលាញ់ប្រជាពលរដ្ឋខ្លួននោះនឹងជួបហានិភ័យធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ​ ហើយសេដ្ឋកិច្ចជាតិក៏មានគ្រោះថ្នាក់ដែរដោយ​លោកមិនបានបរិយាយលម្អិតលើចំណុចនេះទេដោយគ្រាន់តែភ្ជាប់ទៅនឹងសារជូនពរប្រជាពលរដ្ឋរបស់ខ្លួនមុនចូលឆ្នាំប៉ុណ្ណោះ។

លោក ថាក់ស៊ីន ថ្លែងបន្តថាបច្ចុប្បន្ននេះប្រជាពលរដ្ឋថៃកំពុងតែជួបការលំបាកដោយសារតែសេដ្ឋកិច្ចចុះខ្សោយ។​

ការព្រមានរបស់លោក ថាក់ស៊ីន ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនៅពេលដែលថ្លែងពីក្រៅប្រទេសទៅកាន់អ្នកនយោបាយគាំទ្រលោកជាង១០០នាក់​នៅក្នុងប្រទេសថៃតាមរយៈ Skype។​

គួរំឮកដែរថានៅប៉ុន្មានខែចុងក្រោយបន្តបន្ទាប់នេះលោក ថាក់ស៊ីន ដែលត្រូវបានក្រុមយោធាធ្វើរដ្ឋប្រហារបណ្តេញចេញពីតំណែងកាលពីឆ្នាំ២០០៦នោះបានបង្កើនការរិះគន់ជាបន្តបន្ទាប់លើរដ្ឋាភិបាលយោធាបច្ចុប្បន្ន។​

ហើយនៅប្រទេសថៃមានចលនាតវ៉ាប្រឆាំងអ្នកនយោបាយជាច្រើនលើកក្នុងការតវ៉ាកាលពីឆ្នាំ២០១០នៅខែមេសានិងឧសភាបានឈានដល់ក្រុមយោធាបង្រ្កាបបានបណ្តាលឲ្យមនុស្ស៩១នាក់ស្លាប់ដែលភាគច្រើនជាអ្នកគាំទ្រលោក ថាក់ស៊ីន។

សូមបញ្ជាក់ថាថៃគឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលំដាប់ទី២នៅអាស៊ីអាគ្នេយ៍បន្ទាប់ពីឥណ្ឌូនេស៊ី ហើយប្រទេសនេះ​បានធ្លាក់ចុះផ្នែកសេដ្ឋកិច្ចជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៤មកគឺពេលដែលមានការតវ៉ាតាមដងផ្លូវនិងព្រឹត្តិ​ការណ៍រដ្ឋប្រហារ។​

អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ថាប្រជាពលរដ្ឋថៃកំពុង ជួបការលំបាកដោយសារតែសេដ្ឋកិច្ចចុះខ្សោយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់