បើតាមសេចក្តីជូន​ដំណឹងរបស់ ក្រុមប្រឹក្សាជាតិប្រឆាំងនឹងអំពើពុករលួយ កាលពី ថ្ងៃចន្ទទី២៣ខែកុម្ភះឆ្នាំ២០១៦ថា​អង្គភាពប្រឆាំងអំពើពុករលួយ (ACU)នៅខែកុម្ភៈ២០១៦នេះACU បានទទួលពាក្យបណ្តឹងថ្មីចំនួន៥៤ករណី ប៉ុន្តែពុំបានបញ្ជាក់លម្អិតអំពីរឿងនេះឡើយ។

សេចក្ដីជូនដំណឹងបានឲ្យដឹងថា ក្រុមប្រឹក្សាជាតិប្រឆាំងនឹងអំពើពុករលួយបាន បើកកិច្ចប្រជុំប្រចាំខែកុម្ភៈ របស់ខ្លួន ក្រោមអធិបតីភាព លោក តុប សំ ហើយក្នុងនោះ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ក៏បានចូលរួមក្នុងកិច្ចប្រជុំនោះដែរ។

ជាមួយគ្នានោះប្រភពដដែលបន្តឲ្យដឹងទៀតថាអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងបន្តសហការជា​មួយក្រសួងមហាផ្ទៃ លើការងារត្រួតពិនិត្យការ​ធ្វើអត្តសញ្ញាណបណ្ណ​ជូនប្រជាពលរដ្ឋ និងការលុបបំបាត់កុងត្រូលជជុះ នៅក្នុងប្រទេសកម្ពុជា។

ខាងក្រោមនេះជាសេចក្តីជូន​ដំណឹងរបស់ ក្រុមប្រឹក្សាជាតិប្រឆាំងនឹងអំពើពុករលួយ៖

ACU 24-02-2016

អង្គភាពប្រឆាំងអំពើពុករលួយ ទទួលបានពាក្យបណ្តឹងថ្មីចំនួន៥៤ករណីនៅខែកុម្ភៈឆ្នាំ២០១៦

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់