(ភ្នំពេញ)៖ ក្រុមអង្គការសង្គមស៊ីវិលចំនួន ២៧ស្ថាប័ន បានថ្កោលទោស និងអំពាវនាវឲ្យអាជ្ញាធរបញ្ឈប់ជាបន្ទាន់នូវការយាយីដល់អ្នកការពារសិទ្ធមនុស្ស។

ក្នុងសេចក្ដីថ្លែងការណ៍រួមចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ក្រុមអង្គការសង្គមស៊ីវិល បានថ្កោលទោសចំពោះការកោះហៅ និងសាកសួរទៅលើមន្រ្តីអង្គការសង្គមស៊ីវិលដែលបានធ្វើសកម្មភាពសមស្រប និងត្រឹមត្រូវតាមច្បាប់ក្នុងការការពារសិទ្ធិមនុស្ស។ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ចាត់ទុកថា “………………………….. ដែលត្រូវបានប្រើប្រាស់ដើម្បីគំរាមកំហែងទៅលើសង្គមស៊ីវិល”។

គួរកត់សម្គាល់ថា សេចក្ដីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិល បន្ទាប់ពីក្រុមអង្គការមិនមែនរដ្ឋាភិបាលទាំងនោះ មើលឃើញថា ស្ថានការណ៍សង្គម និងនយោបាយបច្ចុប្បន្នកំពុងតែឡើងកំដៅខ្លាំង ជាពិសេស មួយរយៈពេលចុងក្រោយនេះ មានការកោះហៅមន្រ្តីសង្គមស៊ីវិលទៅបំភ្លឺ និងបណ្ដឹងទៅលើអ្នកវិភាគនយោបាយ ផងដែរ។

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ACU បានបន្តសាកសួរលើមនុស្ស៦នាក់ រហូតដល់ពាក់កណ្ដាលយប់ រួមមាន៖ មន្រ្តីអាដហុក៤នាក់ លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ង់ដា, លោក លឹម មុន្នី, លោក នី ចរិយា អគ្គលេខាធិការគ.ជ.ប និង លោកស្រី ធីតា ឃឹះ ប្រធានអង្គការស៊ីលីកា។ ប៉ុន្តែលោកស្រី ធីតា ឃឹះ ត្រូវបាន ACU អនុញ្ញាតឱ្យទៅកាន់គេហដ្ឋានវិញ នៅម៉ោងជាង១២ថ្ងៃត្រង់ បន្ទាប់ពីសាកសួរបានប៉ុន្មានម៉ោង។

រហូតមកដល់ពេលនេះ មន្រ្តីអង្គការសង្គមស៊ីវិល៧រូបហើយ ដែលត្រូវបាន ACU សាកសួររយៈពេលពីរថ្ងៃជាប់គ្នា (២៧,២៨ មេសា ២០១៦) ទាក់ទិននឹងពាក្យបណ្ដឹងប្ដឹងដោយកញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ៕

01 02 03 04

 

អង្គការសង្គមស៊ីវិល២៧ស្ថាប័ន អំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការយាយីដល់អ្នកការពារសិទ្ធមនុស្ស

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់