អគ្គីភ័យមួយបានកើតឡើងកាលពីម៉ោង១២:៤៥នាទីយប់ ឈានចូលថ្ងៃទី ០៨ខែកុម្ភះឆ្នាំ២០១៦ស្ថិតនៅក្រុមទី៣៧-៣៨ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងបានរលត់ទាំងស្រុងនៅវេលាម៉ោង០២:៣០នាទីដែល បណ្តាលអោយខូចខាតផ្ទះអស់ ៩៧ខ្នងផ្ទះដោយនេះជាតួរលេខបឋមគិតត្រឹមម៉ោង០៤:១៥នាទីព្រឹកថ្ងៃទី ០៨-កុម្ភះ។

ទាក់ទិននិងករណីអគ្គីភ័យកើតឡើងនេះដែរលោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានឪ្យដឹង ថា អគ្គិភ័យនេះបានរលត់ទៅវិញ វេលាម៉ោងជិត៤ទៀបភ្លឺ ក្រោយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ជួយអន្តរាគមន៍ ព្រមទាំងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់២១គ្រឿង និងអស់ទឹក៦៦ជើង។

ដោយក្នុងនោះរួមមាន៖
-រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ១៩គ្រឿង
-រថយន្តមកពីខេត្តកណ្តាលចំនួន ០១គ្រឿង
-រថយន្តរបស់ក្រុមហ៊ុនស្រាប៊ៀកម្ពុជា១គ្រឿង

យ៉ាងណាក៏ដោយ មិនទាន់ដឹងពីចំនួន ទ្រព្យសម្បត្តិនៅឡើយទេ ដោយរង់ចាំ សមត្ថកិច្ច និងអាជ្ញាធរ ចុះស្រង់ស្ថិតិសិន ហើយក៏មិនបណ្តាលឲ្យនរណាម្នាក់រងរបួស ឬស្លាប់ផងដែរ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា អគ្គីភ័យនេះកើតឡើងបណ្តាមកពីការដុតទានធូបទទួលទេវតាចូលឆ្នាំចិន-វៀតណាម ដោយមិនបានប្រុងប្រយ័ត្ន ។

 

អគ្គីភ័យលេបត្របាក់ផ្ទះ ៩៧ខ្នងនៅចាក់អង្រែក្រោម

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់