អគ្គិសនីកម្ពុជា បានដាក់ខ្សែកាប កម្លាំង 22KV កប់ក្រោមបាតទន្លេមេគង្គលើ ពីខណ្ឌជ្រោយចង្វា​ទៅកោះដាច់ និងកោះឧញាតី បានធ្វើរួចរាល់ហើយ នឹងបន្តទៅកាន់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលបន្តទៀត។​នេះ បើយោងតាមហ្វេសប៊ុក របស់អាជ្ញាធរអគ្គិសនីកម្ពុជា ។

អាជ្ញាធរអគ្គិសនីកម្ពុជាដែលហៅកាត់ថាEDCបញ្ជាក់នៅលើហ្វេសប៊ុករបស់ខ្លួនឲ្យដឹងថាការបញ្ជូនប្រភពចរន្តអគ្គិសនីពីរាជធានីភ្នំពេញ តាមរយៈការដាក់ខ្សែកាបកប់បាតទន្លេ ពីខណ្ឌជ្រោយចង្វារ ទៅកោះដាច់ និងកោះឧកញ៉ាតី កន្លងមកថ្មីៗនេះ មិនត្រឹមតែអាចដោះស្រាយការផ្គត់ផ្គង់អគ្គិសនី ឲ្យកោះទាំង២នេះប៉ុណ្ណោះទេ ពេលនេះប្រភពចរន្តអគ្គិសនីនេះ ត្រូវបានបញ្ជូនបន្ត ឆ្លងទន្លេមេគង្គ លើ១ជាន់ទៀត ដើម្បីយកទៅដោះស្រាយការផ្គត់ផ្គង់អគ្គិសនីឲ្យឃុំព្រែកលួង ឃុំព្រែកតាកូវ ​ឃុំស្វាយជ្រុំ នៃស្រុកខ្សាច់កណ្តាល ព្រមទាំងឃុំអរិយក្សត្រ និងឃុំសារិកាកែវ របស់ស្រុកល្វាឯម។

ជាមួយគ្នានេះEDCបន្តទៀតថា បន្តិចទៀតអគ្គិសនីកម្ពុជា នឹងពង្រីកការបញ្ជូនប្រភពចរន្តអគ្គិសនីនេះ ទៅឲ្យឃុំនានា នៅត្រើយខាងកើតទន្លេមេកុង ដូចជា ឃុំព្រែកលួង ឃុំព្រែកតាកូវ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ព្រមទាំងឃុំអរិយក្សត្រ និងឃុំសារិកាកែវ របស់ស្រុកល្វាឯម សង្ឃឹមថា ឃុំទាំងនេះនឹងទទួល បានប្រភពអគ្គិសនីដ៏ស្ថេរភាពបន្ថែម នៅពេលឆាប់ៗនេះ និងបានទទួលការបន្ថយថ្លៃអគ្គិសនី មក៨០០រៀលក្នុង១គីឡូវ៉ាត់ម៉ោង នៅចុងខែមីនា ខាងមុខនេះដូចគេដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារ បានដាក់ខ្សែកាប 22KV កប់បាតទន្លេមេគង្គលើ បន្តពីកោះឧញាតីទៅ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ត្រើយខាងកើតនៃទន្លមេគង្គ លើរបស់អគ្គិសនីកម្ពុជា បានធ្វើរួចរាល់ហើយនឹងបន្តទៅកាន់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលបន្តទៀត។

 

 

អគ្គិសនីកម្ពុជាបន្តកប់ខ្សែកាបកម្លាំង 22KVក្រោមបាតទន្លេមេគង្គលើទៅព្រែកលួងបន្ទាប់ពីធ្វើរួចរាល់នៅកោះដាច់និងកោះឧញាតី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់