(កំពង់ស្ពឺ)៖ នា​វេលា​ម៉ោង១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​ថ្ងៃទី​២២ ខែមេសា នេះ មានករណី​អគ្គិភ័យ​​​ឆេះនៅ​អធិការដ្ឋាននគរបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយសារផ្ទុះគ្រាប់។

ក្រោយពី​មាន​ករណីនេះ​កើតឡើង​ភ្លាម គេ​បានឃើញ​កម្លាំង​សមត្ថកិច្ច និង​អាវុធហត្ថក្រុង​ច្បារមន បាននាំគ្នា​ចេញមក​អន្តរាគមន៍​​និង​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ របស់ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ជួយ​អន្តរាគមន៍​។​

ប្រភពព័ត៌មាន ឲ្យដឹងថា មូលហេតុដែលនាំអគ្គិភ័យឆេះ អធិការដ្ឋាននគរបាលក្រុងច្បារមន ខាងលើនេះ បណ្តាលមកពីផ្ទុះគ្រាប់ ហើយសម្ភារមួយចំនួន របស់នគរបាលត្រូវបានឆេះបំផ្លាញទាំងស្រុង។ សម្រាប់គ្រោះអគ្គិភ័យម្តងៗ ដែលកើតមានឡើងនៅខេត្តកំពង់ស្ពឺ ជាពិសេសនៅទីរួមខេត្តតែម្តងរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ហាក់បីដូចមិនសូវមានសកម្មភាពនោះទេ ដែលប្រភពខ្លះថា មានតែរថយន្តអត់ដំណើរការ។

អគ្គិភ័យដែលបានឆាបឆេះ អធិការដ្ឋាននគរបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានរលត់ទៅវិញ គិតត្រឹមវេលាម៉ោងប្រមាណ១៖២០នាទី រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ ហើយរថយន្តពន្លត់អគ្គិភ័យ មិនបានចេញជួយអន្តរាគមន៍ទាន់នោះឡើយ៕

 

អគ្គិភ័យឆេះបំផ្លាញអធិការដ្ឋាននគរបាលក្រុងច្បារមន ដោយសារផ្ទុះគ្រាប់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់