ភ្នំពេញ៖ កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ មាន​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន បាន​ចុះ​ផ្សាយ​ថា រដ្ឋាភិបាល​នឹង​​ដាក់​ពន្ធ​ ១០​ភាគរយ​លើ​សេវា​ហិរញ្ញវត្ថុ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​កើត​ជា​ចម្ងល់​ និង​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​។ ​ប៉ុន្តែ​នេះ គឺ​ជា​ការ​ចុះ​ផ្សាយ​មិនត្រឹមត្រូវ​តាម​អត្ថន័យ ​នៃ​សេចក្ដី​ប្រកាស​របស់​អគ្គនាយក​ដ្ឋាន​ពន្ធ​​ដារ នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។ ​នេះ​បើ​តាម​សេច​ក្ដី​ជូន​ដំណឹង​របស់​ អគ្គនាយកដ្ឋាន​ពន្ធ​ដារ ចុះថ្ងៃទី ០៧​ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ។

 

តាម​សេចក្ដី​ជូន​ដំណឹង​ខាង​លើ​បាន​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី ២៥​ ខែ​ឧសភា ឆ្នាំ​២០១៧កន្លងទៅនេះ ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញ​សេចក្ដី​ប្រកាស​លេខ ៥៥៩ ហសវ.ប្រក ​ស្ដី​ពី​ការ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម​ចំពោះ​ការ​ផ្គត់​ផ្គង់​មិន​ជាប់​អាករ ដែល​នៅ​ក្នុង​ប្រកាស​នោះ មាន​កំណត់​និយម​ន័យ​ពាក្យ​មួយ​ចំនួន រួម​ទាំង​ពាក្យ​ “សេវា​ជា​មូលដ្ឋាន​ខាង​ហិរញ្ញវត្ថុ” ​ហើយ​ត្រូវ​បាន​សារព័ត៌មាន​មួយ​ចំនួន​បែរ​ជា​ផ្សាយ​ថា រដ្ឋាភិបាល​កំណត់​ពន្ធ​ ១០​ភាគរយ​លើ​សេវា​ហិរញ្ញវត្ថុ​ទៅ​វិញ​។

 

តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឱ្យ​ដឹង​ទៀត​ថា អាករ​លើ​តម្លៃ​បន្ថែម​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​តាំង​ពី​ឆ្នាំ ១៩៩៩ មក​ម្ល៉េះ​។ មាត្រា ៥៧ ច្បាប់​ស្ដី​ពី​សារពើពន្ធ បាន​ចែង​ពី​ការ​ផ្គត់ផ្គង់​មិន​ជាប់​អាករ ដែល​ក្នុង​នោះ​មាន​សេវា​មួយ​ចំនួន រួម​ទាំង​សេវា​ជា​មូលដ្ឋាន​ខាង​ហិរញ្ញវត្ថុ ផង​ដែរ​។ ដូច្នេះ​ការ​ចេញ​ប្រកាស​លេខ ៥៥៩ ហសវ.ប្រក គ្រាន់​តែ​ចង់​បញ្ជាក់​ពី​និយម​ន័យ នៃ​សេវា​មូលដ្ឋាន​ខាង​ហិរញ្ញវត្ថុ​ ដើម្បី​ពង្រឹង​សង្គតិភាព ក្នុង​ការ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម​តែ​ប៉ុណ្ណោះ មិន​មែន​ជា​ការ​បង្កើត ឬ​ដាក់​ឱ្យ​អនុវត្ត​ពន្ធ​ថ្មី​នោះ​ទេ​៕

 

អគ្គនាយកដ្ឋានពន្ធដារបកស្រាយរឿងដាក់ពន្ធ ១០ភាគរយ លើសេវាហិរញ្ញវត្ថុ កុំឲ្យមានការភ័ន្តច្រលំ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

leymas

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់