ជាកិត្តិយសរបស់ប្រទេសកម្ពុជា ក៏ដូចជាកំពូលតារាចម្រៀង មាស សុខសោភា ដែលត្រូវបានអញ្ចើញឲ្យចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីសម្ពោធស្មាតហ្វូនលំដាប់កំពូល​របស់​ក្រុមហ៊ុន​ទូរ​ស័ព្ទស្មាតហ្វូន លំដាប់លេខ 3 ពិភពលោក​ ម៉ូដែល Huawei P8 ប្រចាំ​តំបន់​អាស៊ី​នៅថ្ងៃទី28 និង 29 ខែឧសភា ឆ្នាំ 2015 នៅ Centara Grand and Bangkok Convention Centre ទីក្រុងបាងកកប្រទេសថៃ។

 

កញ្ញា មាស សុខសោភា នឹងច្រៀងចម្រៀងល្បីៗរបស់ខ្លួន ជាមួយតារា​ចម្រៀ​ង​ល្បីៗ​របស់ថៃ ក៏ដូចជាតារាភាពយន្ត Alex ដែលជាឯកអគ្គរាជ​ទូតសុឆន្ទៈ​របស់ Huawei ប្រចាំ​ប្រទេស​ថៃព្រមទាំងតារាសម្ដែងល្បីៗមកពីប្រទេស ភូមា ឡាវ ហុងកុង និងប្រទេសក្នុង​តំបន់​អាស៊ីដ៏ទៃ​ទៀត រួមទាំងអ្នកសារព័ត៌មាន ដៃគូពាណិជ្ជកម្ម សរុបប្រមាណ 600 នាក់។ ក្រៅពីកំពូលតារាចម្រៀង មាស សុខសោភា ក៏មានពិធីការនីដ៏ល្បី អ្នកនាង ខៀវ សាន់សាណា និងដៃគូពាណិជ្ជកម្មក្នុងស្រុករបស់ក្រុមហ៊ុន Huawei ដូចជា ហាងលក់ទូរស័ព្ទ The One Mobile, ស៊ីវ អេង, ស៊ីវ អេង II និង រតនា (សៀមរាប) និងអ្នកសារព័ត៌មាន ស្ថានីយ ទូរទស្សន៍ CTN, Hang Meas HDTV សារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ កោះសន្តិភាព និងគេហទំព័រព័ត៌មាន Sabay ចូលរួមក្នុងកម្មវិធីសម្ពោធ ដ៏កក្រើក ប្រចាំតំបន់ អាស៊ី នេះផង ដែរ។

 

ក្រោយពីបានធ្វើឲ្យកក្រើកទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស កាលពីថ្ងៃទី 15 មេសា ឆ្នាំ 2015 កន្លងមក ឥឡូវនេះ Huawei P8 ដែលអះអាងដោយក្រុមហ៊ុន Huawei ថាជាកំពូលស្មាតហ្វូន លំដាប់ខ្ពស់បំផុត បានមកដល់តំបន់អាស៊ីហើយ។ មិនត្រឹមតែប៉ុណ្ណោះ ទូរស័ព្ទស្មាតហ្វូន ដ៏ប្រណីតមួយនេះ នឹងមកដល់ប្រទេសកម្ពុជាក្នុង ខែមិថុនា នេះផងដែរ។ Huawei P8 ជា​ស្មាតហ្វូន​ដែល​រចនា​ឡើង​​ដោយប្រើលោហៈធាតុគុណភាពខ្ពស់ ជាមួយរូបរាង ស្ដើង មាំ ប៉ុន្តែស្រាលងាយស្រួលកាន់​ និយាយរួមគឺមានរាង​ឡួយឥតខ្ចោះ​តែ​ម្ដង។​

 

លើសពីនេះទៅទៀត Huawei P8 ជា​​សករាជ​ថ្មី​នៃ​បច្ចេក​វិទ្យា​ទំនើបឈានមុខ ផ្នែកមុខ​ងារ​កាមេរ៉ា សម្រាប់​​ថត​ក្នុងទីងងឹត អាចថតជាប់ចលនាពន្លឺបាន មានមុខងារ Director Mode ដែល​អាចតភា្ជប់កាម៉េរា 3 ពីទូរស័ព្ទ 3 ផ្សេងគ្នាដើម្បីចាប់យករូបភាព​ពីប្លង់ផ្សេង​គ្នា និង​មុខងារ​ពិសេសៗប្លែកៗជាច្រើនទៀត ក្នុងការជួយបង្កើតភាពច្នៃប្រឌិត និងសម្រួលការងារ​ប្រចាំថ្ងៃ​របស់អ្នកប្រើប្រាស់។ ម៉ូដែលថ្មី Huawei P8 ស្តើង ស្រាលពេញដោយប្រណីតភាព និងភាពច្នៃប្រឌិតគ្មានដែនកំណត់ ។

 

ចំពោះតម្លៃវិញ ទូរស័ព្ទស្មាតហ្វូនលំដាប់កំពូល ដែលមានរូបរាងឡូយមួយទំហឹងបច្ចេកវិទ្យា កាម៉េរាញាក់សាច់ អាចថតជាប់ចលនាពន្លឺបាន មួយនេះ ត្រូវបានក្រុមហ៊ុន Huawei បង្ហើប​រហៀងៗថា មិនលើសពី 500 USD នោះទេ ចំណែក Huawei P8 lite មានតម្លៃ ក្រោម 250 USD។ មិនត្រឹមតែប៉ុណ្ណោះរាល់ការទិញ Huawei P8 និង Huawei P8 lite អតិថិជន​នឹងទទួលបានកញ្ចប់ប្រូម៉ូសិនពិសេស Free ស៊ីម Smart និងទឹកប្រាក់ក្នុងប្រព័ន្ធ 120 USD ក្រៅប្រព័ន្ធ 5 USD និងប្រើប្រាស់អ៊ីនធើណេតពេញមួយឆ្នាំ ឬស្មើនឹង 48,000 MB (4,000MB ក្នុង 1 ខែ សម្រាប់រយៈពេល 12 ខែ) ។

 

 

ឡូយម៉េស​! មាស សុខសោភា ត្រូវបានអញ្ជើញ ចូលរួមសម្ពោធ HUAWEI P8 ប្រចាំតំបន់អាស៊ាន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់