ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ឈប់យកប្រាក់ពីប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់នៅលើផ្លូវជាតិលេខ៤ មក ឃើញថាការធ្វើដំណើររបស់ប្រជាពលរដ្ឋមានភាពកាន់តែងាយស្រួលជាងមុន និងធ្វើអោយពួកគាត់សប្បាយរីករាយគ្រប់ៗគ្នា។នេះបើយោងតាមហ្វេសប៊ុកសម្ដេចហ៊ុនសែននាល្ងាចថ្ងៃទី២៨កុម្ភះ២០១៦។

ប្រភពដដែលបន្តឪ្យដឹងថាចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅរកស៊ីលក់ដូរនៅជិតបញ្ជរគឺសប្បាយចិត្តខ្លាំងណាស់ ព្រោះពេលនេះពួកគាត់បានទទួលភ្ញៀវមក ទទួលទាន នៅទីនេះកាន់តែមានចំនួនច្រើនឡើង។ សូមបងប្អូនប្រជាពលរដ្ឋបើកបរគោរពច្បាប់ទាំងអស់គ្នាគ្រប់ពេលវេលា។

ហ្វេសប៊ុកសម្ដេចហ៊ុនសែនបញ្ជាក់បន្តទៀតថាផ្លូវជាតិលេខ៤គឺជាផ្លូវដែលមានសារ:សំខាន់បំផុតសម្រាប់ការធ្វើដំណើរបស់ប្រជាពលរដ្ឋទូទៅ ពិសេសជាផ្លូវជាតិសម្រាប់បំរើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ដែលជាផ្នែកមួយដ៏សំខាន់បំផុតក្នុងការអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនទៅមុខ។

HS 1

HS 2

HS 3

HS 4

 

ហ្វេសប៊ុកសម្ដេចហ៊ុនសែន៖ ក្រោយពីបញ្ឈប់យកប្រាក់ក្នុងការធ្វើដំណើរឆ្លងកាត់ ផ្លូវជាតិលេខ៤ប្រជាពលរដ្ឋមានភាពងាយស្រួលជាងមុន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់