នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សាច់​ឆ្កែ ឬ​សាច់​ពិសេស​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ក្នុង​ពិធី​ជួបជុំ​គ្នា ជា​ពិសេស​បុរសៗ​តែ​ម្ដង តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ដោយសារ​តែ​ឃើញ​ពី​ផលវិបាក​នៃ​ការ​បរិភោគ​វា បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ ដក​ខ្លួន​ចេញ​ពី​ការ​បរិភោគ​វា ហើយ​បែរ​ជា​មក​ស្រលាញ់​វា​ផង​ក៏​មាន ។
ភោជនីយដ្ឋាន​ព្រះ​អាទិត្យ​រះ (The Sunshine Restaurant) ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា ចាប់​ផ្ដើម​អាជីវកម្ម​លក់​អាហារ​សាច់​ឆ្កែ​តាំង​ពី​ឆ្នាំ​១៩៦៣​មក​ម៉្លេះ ប៉ុន្តែ​ពេល​នេះ​ត្រូវ​បាន​បិទ​ទ្វា​ទៅ​វិញ​ហើយ ចំណែក​ឯ​ភោជនីយដ្ឋាន​ផ្សេង​ទៀត ​ដែល​មាន​លក់​សាច់​ឆ្កែ និង​សាច់​ឆ្មា​នៅ​ស្រុក Yuancun និង Panyu បាន​បិទ​ទ្វា​ជា​បន្តបន្ទាប់​តាំង​ពី​ឆ្នាំ​មុន​ដែរ ។
“មនុស្ស​កាន់​តែ​ច្រើន​ឡើង​ៗ ចាំ​ផ្ដើម​យល់​ពី​សារសំខាន់​នៃ​ការ​ការពារ​សត្វ ហើយ​ពួក​គេ​ចាប់​ផ្ដើម​បដិសេធ​នឹង​ការ​បរិភោគ​សាច់​ឆ្កែ​ម្ដង​បន្តិច​ៗ​ហើយ” នេះ​ជា​សម្ដី​ពិត​ ចេញ​ពី​មាត់​អ្នក​រស់​នៅ​ក្នុង​ទីក្រុង​ Guangzhou នេះ​តែ​ម្ដង ។
ដោយសារ​តែ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សុវត្ថិភាព​នៃ​ចំណី​អាហារ​កាន់​តែ​កើន​ឡើង មនុស្ស​ជា​ច្រើន​ក៏​ចាប់​ផ្ដើម​ចៀសវាង ក្នុង​ការ​បរិភោគ​សាច់​ឆ្កែ​ទៀត​ដែរ ។ អាជ្ញាធរ​ត្រួត​ពិនិត្យ​គុណភាព​អាហារ​ក្នុង​ទីក្រុង Guangzhou ធ្លាប់​បាន​ព្រមាន​​ប្រជាជនឲ្យ​ឈប់​បរិភោគ​សាច់​ឆ្កែ ហើយ​ថែម​ទាំង​រឹត​បន្តឹង​ចំពោះ​ការ​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​លក់​សាច់​ឆ្កែ​ទៀត​ផង ។
ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​បរិភោគ​សាច់​ឆ្កែ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ក្រុម​អ្នក​ជំនាញ​បាន​ធ្វើ​ការ​ព្រមាន​ ពី​សុវត្ថិភាព​នៃ​ការ​បរិភោគ​សាច់​ឆ្កែ ​នៅ​ក្នុង​ពិធី​បុណ្យ​សាច់​ឆ្កែ​ប្រចាំ​ឆ្នាំ​ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង Yulin ខេត្ត Guangxi ។
ក្រុម​អ្នក​ស្រលាញ់​សត្វ​បាន​ធ្វើ​ការ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ពិធី​បុណ្យ​នោះ ហើយ​ធ្វើ​ការ​តវ៉ា​ចំពោះ​ការ​សម្លាប់​ឆ្កែ​ដើម្បី​យក​សាច់​លក់ ដោយ​ឃើញ​ដូចនេះ រដ្ឋាភិបាល​ក្នុង​តំបន់​បាន​ចេញ​សេចក្ដី​ហាម​ប្រាម លែង​ឲ្យ​មាន​បង្ហាញ​ពី​ការ​សម្លាប់​សត្វ​ក្នុង​ពិធី​បុណ្យ​នេះ​ទៀត ។

 

ហាង​លក់​សាច់​ឆ្កែ​ជា​ច្រើន​កន្លែង​ ត្រូវ​បិទ​ទ្វារ​ជា​បន្ត​បន្ទាប់​ដោយសារ​តែ​គ្មាន​ភ្ញៀវ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់