(ភ្នំពេញ)៖ លោក ប៉េង ប៉ាត់ ស្វាមីរបស់លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលមរណភាព កាលពីវេលាម៉ោងប្រមាណ១៖៣៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦នេះ ក្នុងជន្មាយុ៦៦ឆ្នាំ។

សេចក្តីរាយការណ៍ពីមន្រ្តីរាជរដ្ឋាភិបាល បានឱ្យដឹងថា លោក ប៉េង ប៉ាត់ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈរបស់ព្រឹទ្ធសភា បានទទួលមរណភាពដោយរោគាពាធ ហើយពេលនេះសពរបស់លោកកំពុងតម្កល់នៅក្នុងភូមិគ្រឹះលេខ៣ ផ្លូវលេខ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ខាងជើងក្រសួងមហាផ្ទៃ)។

អ្នកនាំពាក្យ​ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ឲ្យដឹងថា លោក ប៉េង ប៉ាត់ បាន​បំពេញតួនាទីជា​សមា​ជិកព្រឹទ្ធសភាកម្ពុជា​បាន​បីអាណត្តិមកហើយ ​ដែលមានរយៈ​ពេល​ប្រមាណជា៨ទៅ​៩ឆ្នាំមកហើយ​មក​​ដល់ពេលនេះ។ បើតាមសេចក្តីជូនដំណឹងរបស់ព្រឹទ្ធសភា បញ្ជាក់ថា សពរបស់ លោក ប៉េង ប៉ាត់ នឹងដង្ហែទៅបូជា នៅឈាបនដ្ឋាន ទីលានវត្តបទុមវត្តី នៅថ្ងៃសៅរ ទី៥ ខែមីនា ឆ្នាំៗ០១៦៕

ស្វាមីរបស់លោកស្រី ម៉ែន សំអន ជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជន ទទួលមរណភាពក្នុងជន្មាយុ៦៦ឆ្នាំ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់