ស្រ្ដីជាជនសង្ស័យម្នាក់ដែល អះអាងថាមានជំងឺប្រសៃប្រសាទកាលពីយប់ថ្ងៃទី២៦ ខែមេសាបានសម្លាប់កូនស្រីរបស់ខ្លួនមានអាយុទើបបានតែ៦ខែចាប់កូនប្រុសមានអាយុ៣ឆ្នាំយកមករឹតករបន្តទៀតតែសំណាងល្អមានអ្នកស្រុកជិតខាងជួយទាន់ នេះបើយោងតាមការឪ្យដឹង ពីលោកអធិការស្រុកស្វាយលើ

លោកអធិការស្រុកស្វាយលើបានឪ្យដឹងថា ជនសង្ស័យដែលជាម្តាយកើតរោគចិត្តបានសម្លាប់កូនស្រីរបស់ខ្លួនមានអាយុទើបបានតែ៦ខែ ដោយចាប់ចងករនិងក្រមាបណ្តាលឱ្យស្លាប់ភ្លាមៗនៅផ្ទះនិង ខណះប្តីមិននៅ រួចបន្តទៅចាប់កូនប្រុសមានអាយុ៣ឆ្នាំយកមករឹតករបន្តទៀតតែសំណាងល្អមានអ្នកស្រុកជិតខាងជួយទាន់។ ជនសង្ស័យដែលជាម្តាយនេះមានឈ្មោះ ជឿន ជូ ភេទ ស្រី អាយុ២៦ឆ្នាំ និងប្តីឈ្មោះ ព្រហ្ម ទ្បិច អាយុ៣៨ឆ្នាំ ទៅរកស៊ីនៅខេត្តប៉ៃលិន មានកូនចំនួន២នាក់ប្រុស១ស្រី១ កូនទី១ ឈ្មោះ ទ្បិចវណ្ណា ភេទ ប្រុស អាយុ ៣ឆ្នាំ រងរបួសធ្ងន់ និងកូនស្រី ទី២ ស្លាប់មានឈ្មោះ ទ្បិច វណ្ណះ ភេទស្រី មានអាយុទើបតែ៦ខែតែប៉ុណ្ណោះ។
លោកអធិការបានបញ្ជាក់បន្ថែមថា ជនសង្ស័យដែលសម្លាប់កូនរបស់ខ្លួនទាំង២នាក់នេះ គឺមានកាន់សំបុត្រពេទ្យប្រសៃប្រសាទ ដើម្បីបើកថ្នាំប្រចាំខែផងដែរ ទោះជាយ៉ាងណាក៏ដោយក៏ត្រូវមានការបញ្ជាក់សំបុត្រនោះ ពីមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីយកឱ្យកាន់តុលាការមើលដែរ។

បច្ចុប្បន្ន ជនសង្ស័យ ដែលត្រូវជាម្តាយ វិកលចរិក ហើយជាឃាតករនោះ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួន ភ្លាមៗ ដើម្បីយកមកសួរនាំនៅអធិការស្រុកស្វាយលើ រួចរៀបចំកសាងសំណុំរឿងបញ្ជូនមកកាន់តុលាការនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថាហេតុការណ៍ម្តាយសម្លាប់កូនទាំង២នាក់គួរឱ្យរន្ធត់នេះ បានកើតទ្បើងកាលពីវេលាម៉ោង១១និង៣០នាទីក្នុងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ថ្មីៗនេះ ស្ថិតនៅចំណុចអូរមានជ័យភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
@ 27 04 2

@ 27 04 3

ស្រ្ដីរោគចិត្តសម្លាប់កូនស្រី ខ្លួនឯងអាយុ ៦ខែ និងបន្តរឹតករ កូនប្រុសអាយុ៣ឆ្នាំ តែសំណាងល្អអ្នក ជិតខាងជួយទាន់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់