(​ភ្នំពេញ)៖ បើ​គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែមីនា នេះ ក្រុមយុវជនដឹកនាំដោយលោកស្រី ចំរើន នឹងហែ​ញ្ញត្តិ​ចេញ​ពីមុខ​រដ្ឋសភា​ឆ្ពោះទៅ​ផ្ទះ​លោក កឹ​ម សុខា និងបន្តទៅ​ដាក់​នៅ​ការិយាល័យ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា និង ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ។ 

បើ​គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ និងរាំងស្ទះនោះទេ នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៩ ខែមីនា ២០១៦នេះ លោកស្រី ចំរើន ដែល​អះអាង​ថា​ជា​តំណាង​ក្រុម​យុវជន​និង​និស្សិត​មួយ​ចំនួន​នឹង​ដឹកនាំ​ហែ​ញ្ញត្តិ​ចេញ​ពីមុខ​រដ្ឋសភា​ឆ្ពោះទៅ​ផ្ទះ​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បន្ត​ទាមទារ​ឲ្យ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ឆ្លើយ​ទាក់ទង​ទៅ​នឹង​ខ្សែអាត់​សំឡេង​ឆ្លើយឆ្លង​ជាមួយ​នារី​ម្នាក់​ដែល​គេ​អះអាង​ថា​ជា​ស្រី​ស្នេហ៍​លោក កឹ​ម សុខា ។

បើ​តាម លោក ស្រី ចំរើន ដែល​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) របស់​លោក​ក៍បាន​បញ្ជាក់​ទៀត​ថា ក្រៅពី​ហែ​ញ្ញត្តិ​ទៅ​ដាក់​នៅផ្ទះ​លោក កឹ​ម សុខា លោក​ក៍​នឹង​នាំ​ញ្ញត្តិ​ដូច​គ្នា​នេះ​ទៅ​ដាក់​នៅ​ការិយាល័យ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា និង ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ (CNRP ) នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​នោះ​ផង​ដែរ​។

សូមបញ្ជាក់ថា ករណីរបស់លោក កឹម សុខា នេះ ត្រូវអគ្គលេខាធិការដ្ឋាននៃរដ្ឋសភា នៅថ្ងៃម្សិលមិញ បានដាក់លិខិតមួយទៀតទៅលោក កឹម សុខា ប្រធានស្តីទីនៃគណបក្សសង្រ្គោះជាតិ ដោយរំឭកឲ្យលោកបំភ្លឺ​ទាក់ទងនឹងញត្តិរបស់យុវជនដែលទាមទារឲ្យបក​ស្រាយ​រឿងការចោទប្រកាន់អាស្រូវស្នេហា។

ដោយឡែក ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានចាត់ទុកចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)​លើករណី លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង ជារឿងគ្មានប្រយោជន៍ដល់សាធារណៈ និ​ង​ថា​អង្គ​ភា​ពនេះ​​មិនស្គា​ល់ពីតួនាទីរបស់ខ្លួន។ តែការលើកឡើងបែបនេះ ត្រូវប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ចាត់ទុកថា លោក សម រង្ស៊ី កំពុងអន្តរាគមន៍ជួយលោក កឹម សុខា ពាក់ព័ន្ធនឹងរឿងពុករលួយ។

រហូតមកដល់ពេលនេះ គណបក្សសង្រ្គោះជាតិ នៅតែប្រកាន់ជំហររបស់ខ្លួន “មិនឈ្មោះ មិនឆ្លើយ និង មិនឆ្លង” លើការសុំបំភ្លឺរបស់រដ្ឋសភាទៅតាមញត្តិរបស់ក្រុមយុវជន និងចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ជុំវិញករណីសម្លេងខ្សែអាត់រឿងអាស្រូវស្នេហា ដែលអ្នកខ្លះអះអាងថា ជាសម្លេងរបស់លោក កឹម សុខា ជាមួយនឹងនារីក្មេង៕

ប្រភពពីទំព័រFacebook Srey Chamroeun

Capture

 

យុវជនស្រី ចំរើន៖ នឹងដឹកនាំដាក់ញត្តិបន្តបន្ទាប់ រហូតដល់ផ្ទះលោក កឹម សុខា នៅរសៀលនេះ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់