ភ្នំពេញ៖ ភរិយារូបស្រស់ របស់មហាសេដ្ឋី ស្រុកខ្មែរ អ្នកឧកញ៉ា គិត ម៉េង គឺលោកស្រី ម៉ៅ ចំណាន ហៅស្រីតូច ចំណាន បានសរសេរថ្លែង ជាសាធារណៈ នៅ Account Facebook របស់ខ្លួន នៅម៉ោងប្រមាណ ៣៖០០នាទី ទៀបភ្លឺ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥នេះថា « បន្ទាប់ពីនាងខ្ញុំ បានដាក់ពាក្យបណ្តឹង ជូនអគ្គស្នងការ នគរបាលជាតិ ដើម្បីមាន វិធានការ ចាប់ជនខិលខូច ដែលក្លែងបន្លំ ប្រើប្រាស់ឈ្មោះ និងរូបថតនាងខ្ញុំ នៅលើបណ្តាញ សង្គមហ្វ៊េសប៊ុក រួចមក បច្ចុប្បន្ននេះ គណនីហ្វេស ប៊ុកទាំងពីរ ត្រូវបានជនល្មើសបិទ ដើម្បីរត់គេចចេញ ពីសំណាញ់ច្បាប់ហើយ ។ ចំណែក គណនីហ្វេស ប៊ុកមួយចំនួនទៀត ដែលក្លែងបន្លំ ប្រើប្រាស់ឈ្មោះ និងរូបថតនាងខ្ញុំ ខ្លះក៏បានបិទគណនី ចោលហើយ និងខ្លះទៀត មិនទាន់បានបិទ គណនីចោល នៅឡើយទេ បន្ទាប់ពីនាងខ្ញុំ បានធ្វើការជូនដំណឹងទៅ ដល់ម្ចាស់គណនី ទាំងអស់ នោះរួចមក» ។

លោកស្រី ស្រីតូច ចំណាន បានសរសេរបន្តថា «ដូច្នេះនាងខ្ញុំ សូមធ្វើការរំឭក ជាលើកចុងក្រោយ ទៅដល់ម្ចាស់ គណនីហ្វេសប៊ុក ដែលក្លែងបន្លំ ប្រើប្រាស់ឈ្មោះ និងរូបថតនាងខ្ញុំ ដែលមិនទាន់បាន បិទគណនីចោលនោះ (ដូចមានឈ្មោះ និងអាស័យដ្ឋាន ដាក់បង្ហាញ នៅខាងក្រោមនេះ) មេត្តាប្រញាប់បិទ គណនីទាំងអស់នោះ ចោលជាបន្ទាន់ មុនពេលនាងខ្ញុំ មិនទាន់បន្ត ដាក់ពាក្យបណ្តឹង ជូនអគ្គស្នងការ នគរបាលជាតិ ដើម្បីធ្វើការស្រាវជ្រាវ នឹងចុះចាប់ទៀតនោះ»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥ នេះ លោកស្រី ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន បានដាក់ពាក្យប្ដឹងទៅកាន់ លោក នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ចំពោះអ្នកបន្លំឈ្មោះ Account Facebook របស់លោកស្រី ដើម្បីចាត់ការ តាមផ្លូវច្បាប់ ប៉ុន្តែរហូតមក ដល់ពេលនេះ គេនៅមិនទាន់ដឹងថា ពាក្យបណ្ដឹងនោះ មានចំណាត់ការ ដល់ណានោះទេ ។ ទោះជាយ៉ាងណា តាមរយៈសារ ព្រមានជាថ្មីនេះ អាចបញ្ជាក់បានថា ជនខិលខូច ពិតជាមានចេតនា គេចវេចពីសំណាញ់ច្បាប់ បានជាមាន Account Facebook ខ្លះ ដែលបន្លំឈ្មោះនោះ ត្រូវបានបិទ ៕


ប្រភព៖ ដើមអម្ពិល

ស្រីតូច ចំណាន បន្ត​ព្រមាន​ប្ដឹង អ្នក​បន្លំ Account Facebook

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់