នៅថ្ងៃទី០១ខែឧសភាខាងមុខនេះ ស្ពាន​​​ LongJiang របស់ចិនដែលស្ថិតនៅខេត្ត Yunnan ប្រទេសចិននឹង សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហើយស្ពាននេះអាចជួយកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរជាច្រើនម៉ោង។ ស្ពាននោះតភ្ជាប់ខេត្តជាច្រើននៅតំបន់និរតីនៃប្រទេសចិន ។

ស្ពាន​​​ LongJiang ត្រូវបានគេចាត់ទុកថាជាស្ពានស្ថិតក្នុងចំណោមស្ពានខ្សែកាបវែងនិងខ្ពស់បំផុតលើពិភពលោកនិងត្រូវបានគេចាត់ទុកថាជាស្ពានទីមួយនៅទ្វីបអាស៊ីដោយមិនទាន់មានស្ពានណាខ្ពស់និងវែងដូចជាស្ពានខាងលើនោះឡើយ។ ស្ពាននេះមានប្រវែង ២,៤គីឡូម៉ែត្រ មានកម្ពស់ដល់ទៅ២៨០,៤ម៉ែត្រ ឆ្លងកាត់ទន្លេង Longjiang នៅច្រលងភ្នុំ។
សូមបញ្ជាក់ថាកន្លងមកចិនក៏ធ្លាប់បានសម្ពោធស្ពានខ្សែកាប់ជាច្រើន ដែលមានកំពស់ខ្ពស់កប់ពពក ដូចជាស្ពាន Didu ស្ថិតនៅខេត្តហូប៊េយ មានកម្ពស់ដល់ទៅ៤៧២ម៉េត្រប្រវែង១,២គីឡូម៉ែត្រ ដែលបានសម្ពោធកាលពីឆ្នាំ២០០៩។

ស្ពាន LongJiang របស់ចិនដែលវែងជាងគេនៅអាស៊ីនឹងសម្ភោធ នៅថ្ងៃទី០១ខែឧសភា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់