ក្រុម ក្មេង ស្ទាវ មួយក្រុម បានដេញកាប់គ្នាយុវជន៣នាក់នៅតាមដងផ្លូវដូចក្នុងរឿងហុងកុងដោយមួយក្រុមៗ ប្រដាប់ ដោយ កាំបិតនិងដាវ សា មូ រ៉ៃគ្រប់ ៗដៃ ជិះ ម៉ូតូ ជា ច្រើន គ្រឿង ។ ក្រោយកើតហេតុកម្លាំង សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុតែក្រុម ក្មេង ស្ទាវទាំង នោះបានរត់គេចខ្លួនបាត់សម្រោលអស់តែម្ដង បន្សល់ទុកយុវជន៣នាក់បណ្ដោយអោយរងរបួសធ្ងន់ស្រាល។
ហេតុការណ៍ នេះ កើតឡើង កាលពី វេលា ម៉ោង ៨យប់ថ្ងៃ ទី ២២ខែមេសា ឆ្នាំ២០១៧ ស្ថិត នៅ ចំណុចផ្ទះលេខ​ ៤៨០​​ E0 ស្រី មុំ ផ្តត់ផ្ដង់សភារះសំណង់គ្រប់ប្រភេទ តាមបណ្ដោយ ផ្លូវ ម៉ៅសេទុង ក្នុង សង្កាត់ ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាម ប្រភព ពី ប្រជាពលរដ្ឋ ម្នាក់ ឱ្យ ដឹង ថា មុនដំបូងគេឃើញ យុវជន៣នាក់ជិះម៉ូតូម៉ា​កនិច ពណ៍ខ្មៅលាយក្រហមពាក់ស្លាកលេខ ភ្នំពេញ 1FT.0572 មិនដឹងទើបតែចេញមកពីណា មិនទាន់ដឹងរឿងអីផងស្រាប់តែ មានក្រុម ក្មេង ស្ទាវ មួយក្រុមទៀតនោះបាននាំគ្នាដេញនាំគ្នាជិះម៉ូតូជាច្រើនគ្រឿងហើយប្រដាប់ ដោយ កាំបិតនិងដាវ សាមូរ៉ៃ គ្រប់ៗដៃបានដេញកាប់យុវជនទាំង៣នាក់ខាងលើនៅតាមដងផ្លូវដូចក្នុងរឿងហុងកុងចឹង បណ្ដោយអោយយុវជន៣នាក់ខាងលើរងរបួសធ្ងន់ស្រាល។

ក្រោយកើតហេតុកម្លាំង សមត្ថកិច្ច ប៉ុស្តិ៍ចុះ មក ដល់កន្លែងកើតហេតុក្រុម ក្មេង ស្ទាវទាំង ២ ក្រុមបានរត់គេចខ្លួនបាត់សម្រោលអស់តែមង្ត។ចំណែកយុវជនម្នាក់ដែលរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ ។

News 23-04. 001

ស្ទាវ មួយក្រុម ដេញកាប់យុវជន ៣ នាក់នៅតាមផ្លូវ បណ្ដោលអោយរងរបួសធ្ងន់ និង ស្រាល

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

phearum

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់