យោងទៅតាមលិខិតដែលចេញដោយ លោក​ កែវ វ៉ាន្នី មេធាវីរបស់ ស្ថានីយវិទ្យុទន្លេ នៅថ្ងៃ ទី០១ ខែកុម្ភះ ឆ្នាំ ២០១៧ បានឱ្យដឹងថាស្ថានីយវិទ្យុទន្លេ ប្រកាសចាត់ការទៅតាមផ្លូវច្បាប់ទៅលើស្ថានីយវិទ្យុ រឺ បុគ្គល ណា ដែលលួចចម្លងយកកម្មវិធី​វិទ្យុដែលជាកម្មសិទ្ធិរបស់ស្ថានីយវិទ្យុទន្លេ យកទៅចាក់ផ្សាយនៅតាមស្ថានីយវិទ្យុរបស់ខ្លួន។

បើតាមលិខិតដដែលនោះបានឱ្យដឹងថា ស្ថានីយវិទ្យុទន្លេ មានការសោកស្ដាយយ៉ាងខ្លាំងដោយសារតែកម្មវិធី វិទ្យុដែលជាកម្មសិទ្ធិរបស់វិទ្យុទន្លេមួយចំនួន ត្រូវបានគេលួចចម្លងយកទៅចាក់ផ្សាយនៅតាមស្ថានីយវិទ្យុនានា ដោយខុសច្បាប់ និង មិនមានការអនុញ្ញាតពីស្ថានីយវិទ្យុទន្លេ។

ក្នុងលិខិតនោះក៏បានបញ្ជាក់ដែរថា ក្នុងរយះពេលជាង១០ឆ្នាំកន្លងទៅនេះ ស្ថានីយវិទ្យុទន្លេ បានផលិត កម្មវិធីដែលមានគុណភាពជាច្រើនមានដូចជា មរតកចម្រៀងអត្ថាធិប្បាយ ល្ខោនវិទ្យុ ភាគនិទានរន្ធត់ ប្រវត្តិសិល្បះករជើងចាស់ រួមទាំងកម្មវិធីវិទ្យុជាច្រើនផ្សេងទៀត ដែលវិទ្យុទន្លេ បានចំណាយធនធានទាំងស្រុងដើម្បីផលិតស្នាដៃកម្មវិធីវិទ្យុទាំងនេះឡើង។

ដោយមួយរយះចុងក្រោយនេះ វិទ្យុទន្លេ បានសង្កេតឃើញថាកម្មវិធីទាំងនេះត្រូវបានគេយកទៅបង្ហោះយ៉ាងព្រោងព្រាត នៅលើប្រព័ន្ធអេឡិចត្រូនិច នឹង រិតអាក្រក់ជាងនេះទៅទៀតនោះ គឺកម្មវិធីវិទ្យុ ដែលជាកម្មសិទ្ធិរបស់វិទ្យុទន្លេ ត្រូវបានស្ថានីយ​វិទ្យុមួយចំនួន បានយកទៅចាក់ផ្សាយ ធ្វើជាកម្មវិធីវិទ្យុរបស់ខ្លួនទៅវិញ។ វិទ្យុទន្លេ យល់ថា នេះជាវប្បធម៌ និងជាទម្លាប់ដែលមិនល្អ ដោយពុំបានគិតពីតម្លៃវិជ្ជាជីវ: និង គុណតម្លៃនៃកម្មសិទ្ធបញ្ញា​​ មិនមានគំនិតបង្កើតថ្មី ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយសំលេងដូចគ្នានោះ។

ដោយយោងទៅតាមលិខិតដដែលនោះក៏បានឱ្យដឹងទៀតថា ស្ថានីយវិទ្យុទន្លេ​ នឹងចាត់ការទៅតាមផ្លូវច្បាប់ទៅលើបុគ្គល ឬ ស្ថានីយវិទ្យុទាំងឡាយណា ដែលនៅតែល្មើស បន្តយកកម្មវិធីវិទ្យុ​ដែលជាសមិទ្ធិផលរបស់វិទ្យុទន្លេ ទៅចាក់ផ្សាយដោយខុសច្បាប់ជាបន្តទៀត។ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។Tonle 01

Tonle 02

ស្ថានីយ វិទ្យុទន្លេ ប្រកាសចាត់ការ​ ទៅតាមផ្លូវច្បាប់ទៅលើ វិទ្យុ ដែលលួចចម្លងសម្ធិផល របស់ខ្លួនទៅចាក់ផ្សាយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

phearum

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់