នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥នេះ ក្រោយពីស្ងប់ស្ងាប់អស់ជាច្រើនខែ អតីតអ្នកបើករថយន្តកាពីតូលប្រមាណ៥០នាក់ បានលើកគ្នាតវ៉ាជាថ្មីនៅចំណុចមុខក្រុមហ៊ុនកាពីតូល ស្ថិតនៅផ្លូវ១៨២កែង១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដើម្បីទាមទារឱ្យថៅកែទទួលពួកគេចូលធ្វើការវិញ។

ក្រោយពីស្ងប់ស្ងាប់ប៉ុន្មានខែ មកនេះ អតីត​អ្នកបើក​រថយន្ត​ឲ្យ​ក្រុមហ៊ុន​ទេសចរណ៍​កា​ពី​តូ​ល​មាន​គ្នា​ប្រមាណ​៥០​នាក់​នាំគ្នា​តវ៉ា​ជាថ្មី នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥នេះ ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួលយក​ពួកគេ​ចូល​ធ្វើការ​ការងារ​វិញ ដោយ​ពួកគេ​អះអាងថា ពួកគេ​ត្រូវបាន​ក្រុមហ៊ុន​បញ្ឈប់​ដោយ​គ្មាន​កំហុស​។​

​ក្រុម​តវ៉ា​បាន​នាំគ្នា​ប្រមូលផ្ដុំ​ក្បែរ​ចំណត​រថយន្ត​កា​ពី​តូ​ល​នៅ​ក្បែរ​ផ្សារ​អូរឫស្សី​ចាប់ពី​ម៉ោង​ប្រមាណ​៧​ព្រឹក​មក ដោយ​នាំគ្នា​ឈរ​លើក​បដា​ទាមទារ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ទទួលយក​ពួកគេ​ឲ្យចូល​ធ្វើការ​វិញ​។ សមត្ថកិច្ច​នគរបាល​ប្រមាណ​ជាង​៣០​នាក់​ប្រដាប់​ដោយ​ខែល​បាន​ចុះ​ទៅ​អន្តរាគមន៍​ក្នុងការ​តវ៉ា​នេះ ក៏​ប៉ុន្តែ​ពុំ​មាន​ការប៉ះទង្គិច​ណាមួយ​កើតឡើង​នោះទេ​។​

​ក្រុម​អ្នកបើកបរ​រថយន្ត​របស់​ក្រុមហ៊ុន​កា​ពី​តូ​ល​ អះអាងថា មូលហេតុ​ដែល​ក្រុមហ៊ុន បញ្ឈប់ ដោយសារ​ពួក​គាត់​ប្រមូលគ្នា​ចងក្រង​បង្កើត​សហជីព​នៅ​ក្នុង​ក្រុមហ៊ុន ដើម្បី​ការពារ​អត្ថប្រយោជន៍​ឲ្យ​បុគ្គលិក​។​ ពួកគេថា ក្រុមហ៊ុន​បាន​បញ្ឈប់​អ្នកបើក​រថយន្ត​ជាង​៥០​នាក់​ជា​បន្តបន្ទាប់​ដោយ​គ្មាន​កំហុស និង​ផ្ទុយ​ពី​ច្បាប់​ការងារ​។​

​តែយ៉ាងណា​ មេធាវី​តំណាង​ក្រុមហ៊ុន​កា​ពី​តូ​ល​លោក ហូ កុ​វណ្ណ បាន​អះអាង​ថា ក្រុមហ៊ុន​បញ្ឈប់ អ្នកបើកបរ​រថយន្ត​ទាំង​នោះ​ដោយសារ​ពួកគេ​ប្រព្រឹត្ត​ខុស​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមហ៊ុន ដូចជា​លួច​ដាក់​ភ្ញៀវ​តាមផ្លូវ និង​កំហុស​ផ្សេងៗ​ទៀត​។​

​គួរ​រំ​ឮ​កថា កាលពី​អំឡុង​ខែ​កក្ត​ដា ឆ្នាំ​២០១៥​នេះ បុគ្គលិក​ក្រុមហ៊ុន​ទេសចរណ៍​កា​ពី​តូ​ល​បាន​បាតុកម្ម​ម្តង​រួចមកហើយ ដើម្បី​ទាមទារ​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ទទួលយក​អ្នកបើកបរ​រថយន្ត​៥​នាក់​ឲ្យចូល​ធ្វើការ​វិញ ដោយ​អះអាង​ថា អ្នក​ទាំង​៥​ត្រូវបាន​ក្រុមហ៊ុន​បញ្ឈប់​ដោយសារ​ចង់​បង្កើត​ជា​សហជីព​។ ទោះយ៉ាងណា ភាគី​ក្រុមហ៊ុន​បាន​អះអាង​ថា ក្រុមហ៊ុន​បញ្ឈប់​អ្នកបើក​រថយន្ត​ទាំង​៥​នាក់​ដោយសារ​ពួកគាត់​បាន​រំលោភ​បទបញ្ជាផ្ទៃក្នុងរ​បស់​ក្រុមហ៊ុន​ដូចជា ដាក់​ភ្ញៀវ​តាមផ្លូវ ឈ្លោះប្រកែក​ជា​មួយ​អ្នក​លក់​សំបុត្រ​តាម​សាខា និង​មិន​ឈប់​ដាក់​ភ្ញៀវ​តាម​សាខា​ជាដើម​។ ក្នុង​ការតវ៉ា​ក្នុង​ខែ​កក្កដា​នោះ នោះ​បណ្តាលឲ្យ​មាន​ការប៉ះទង្គិ​ច​គ្នា​ជាមួយ​សមាជិក​សមាគម​ម៉ូតូឌុប​ដែល​នាំ​ឲ្យ​មនុស្ស​មួយចំនួន​រងរបួស​ផងដែរ​៕

 

ស្ងប់ស្ងាប់ជាច្រើនខែ អ្នកបើករថយន្តឲ្យក្រុមហ៊ុនកាពីតូលប្រមាណ៥០នាក់ផ្ទុះការតវ៉ាជាថ្មី ទាមទារឱ្យថៅកែទទួលពួកគេចូលធ្វើការវិញ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់