ប្រធានគណបក្ស អំណាចខ្មែរលោក សួនសេរីរដ្ឋា បានលើកឡើងថាករណីរបើករឿងអាស្រូវផ្លូវភេទរបស់ កឹម សុខាដែល មានស្រីញីស្រីកំណាន់នោះ ពួកអ្នកច្បាប់និងសារព័ត៌មាន ខ្លះ បានដើរតួរនាទី ជាអ្នកការពារមនុស្សខូចដោយ លើកយកច្បាប់ ព្រហ្មទណ្ឌមកគំរាមអ្នកចង់បង្ហាញ​ ការពិតពីចរឹត ថោកទាបរបស់បុគ្គលអ្នកនយោបាយសាធារណៈ ឲ្យពលរដ្ឋបានដឹងទៅវិញ ។នេះបើយោងតាមសំណេរនៅលើផេកហ្វេសប៊ុកលោកសួនសេរីរដ្ឋាថ្ងៃទី ៤ខែ មីនា ឆ្នាំ២០១៦។

បើយោងតាមសំណេរនៅលើហ្វេសប៊ុករបស់លោកសួនសិរីរដ្ឋាបានលើកឡើងថា ករណីរបើករឿងអាស្រូវផ្លូវភេទរបស់ កឹម សុខា ដែលមានស្រីញី ស្រីកំណាន់នោះ ពួកអ្នកច្បាប់និងសារព័ត៌មានខ្លះបានដើរតួរនាទីជាអ្នកការពារមនុស្សខូច ដោយលើកយកច្បាប់ព្រហ្មទណ្ឌមកគំរាមអ្នកចង់បង្ហាញការពិត ពីចរឹតថោកទាបរបស់បុគ្គលអ្នកនយោបាយសាធារណៈ ឲ្យពលរដ្ឋបានដឹងទៅវិញ ។

ប្រភពដដែលបន្តថាពួកអ្នកច្បាប់និងសារព័ត៌មាន ដែលកំពុងសកម្មលើកយកមាត្រា ៣០១ នៃក្រមព្រហ្មទណ្ឌមកគំរាមអ្នកហ៊ានបញ្ចេញរឿងពិត ពីចរឹតពិតរបស់អ្នកនយោបាយ Playboys នៅពេលនេះ គឺមានន័យថា ពួកអ្នកច្បាប់និងក្រុមអ្នកសារព័ត៌មានទាំងនោះកំពុងធ្វើខ្លួនឯងជាកន្ទបជួយខ្ចប់លាមក៍ឲ្យអ្នកនយោបាយ Playboys រូបនេះ ។

ជាមួយគ្នានោះលោកបន្តទៀតថាអ្នកច្បាប់គេត្រូវមានគុណធម៌ និងមានឆន្ទានុសិទ្ធិឯករាជ្យពិចារណាក្នុងការលើកយកមាត្រាច្បាប់ណាមួយមកនិយាយសំអាងដើម្បីអនុវត្តន៍ ។ មិនមែនបិទភ្នែកការពារមនុស្សខូច រកផ្លូវគាបគំរាមមនុស្សល្អដែលមានបំណងប្រាប់ការពិត ដើម្បីកុំឲ្យពលរដ្ឋរងគ្រោះដោយសារមនុស្សអាក្រក់នោះទេ ។ មាត្រា ៣០១ នៃក្រមព្រហ្មទណ្ឌ សរសេរពន្យល់ច្បាស់ថា «ការលួចថត ឬលួចស្តាប់…. ក្នុងបំណងមិនល្អ ក្នុងអំពើរទុច្ចរឹត គឺខុសច្បាប់ » ។ ឈរលើ គុណធម៌ និងសុភវិនិច្ឆ័យ តើការថតបានខ្លឹមសារសំឡេងសន្ទនា ដ៏ស្មោគគ្រោករបស់ កឹម សុខា ជាមួយស្រីកំណាន់ យកមកផ្សាយឲ្យពលរដ្ឋខ្មែរបានដឹង ស្គាល់ពីសារជាតិរបស់អ្នកនយោបាយ Playboys ម្នាក់ ជាបំណងមិនល្អ ក្នុងអំពើរទុច្ចរឹតឬ ? ហើយបើដឹងហើយជួយលាក់ ជួយការពារទើបល្អ ទើបត្រឹមត្រូវឬ ?

ក្នុងនោះលោកសួនសិរីរដ្ឋាក៏បានលើកសួរជាឧទាហរណ៍ថា បើមនុស្សល្អម្នាក់ ថតបានសំឡេងនិយាយទូរស័ព្ទរបស់មេចោប្លន់ ដែលកំពុងនិយាយទូរស័ព្ទបញ្ជាដាក់ផែនការឲ្យកូនចៅចេញប្លន់ សម្លាប់មនុស្ស ។ មនុស្សល្អម្នាក់នោះខំយកសំឡេងនោះ មកផ្សាយឲ្យសាធារណៈជនដឹងពីផែនការរបស់ចោរ សួរថា ត្រូវចាប់មនុស្សល្អនោះ ដែលខំយករឿងពិតមកប្រាប់យើង ទៅដាក់គុគ ឬក៏ត្រូវចាប់ពួកក្រុមចោរដាក់គុក ?

លោកសួនសិរីរដ្ឋាក៏បានអំពាវដែរថាសូមអ្នកច្បាប់ មេធាវី និងសារព័ត៌មាន កុំធ្វើជាកន្ទបរបស់ពួកអ្នកនយោបាយ បើចង់ជួយកែសង្គមខ្មែរឲ្យល្អ ឲ្យមានអ្នកដឹកនាំល្អ ៕

សួនសេរីរដ្ឋា៖អ្នកច្បាប់និងសារព័ត៌មាន ខ្លះបានដើរតួរនាទីជាអ្នកការពារ រឿងអាស្រូវផ្លូវភេទរបស់ កឹមសុខា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់