រឿងរ៉ាវ​ដ៏​ក្ដៅគគុក​ក្នុង​ពិភព​សិល្បៈ បាន​កើតឡើង​ជា​បន្តបន្ទាប់ នឹង​កំពុងតែ​ធ្វើឲ្យ​មហាជន​និយាយតៗ​គ្នា ដោយ​អ្នកគាំទ្រ​ខ្លះ​កំពុងតែ​ជ្រួលច្របល់ និង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​។ ជា​ការពិត រឿង​រ៉ាង ពេជ្រ សោភា ប្រកាស​ឈប់​ពី​ហង្ស​មាស​មិនទាន់​ទាំង​ស្ងប់​ផង ស្រាប់តែ​ធ្លាយ​ដំណឹង​មក​ថា តារាចម្រៀង​ប្ដូរ​ទ្រនំ​ព្រោះតែ​ចង់​គេច​ពី​គូស្នេហ៍ នាង សុគន្ធ នីសា ត្រៀម​ខ្លួន​ត្រឡប់​ទៅ​ទ្រនំ​ចាស់​វិញ គឺ​ផលិតកម្ម​ហង្ស​មាស ជា​ថ្នូរ​នឹង​តំណែង​ថ្មី គណៈកម្មការ កម្មវិធី « X FACTOR » ខណៈ​ដែល​អតីត​ម្ចាស់​ស្នេហ៍​លោក សុខ ជំនោ​រ ក៏​បាន​បាន​អះអាងថា ៩០​ភាគរយ នីសា នឹង​វិលត្រឡប់​ទៅ​ទ្រនំ​ចាស់​វិញ យ៉ាង​ប្រាកដ ។​

​រឿងរ៉ាវ សុគន្ធ នីសា ត្រឡប់​ទៅ​ទ្រនំ​ហង្ស​មាស ធ្វើឲ្យ​មហាជន​ងឿយឆ្ងល់​ថា តើ នីសា សម្រេចចិត្ត​ច្បាស់លាស់ ឬ​នៅ​? ព្រោះ​ការវិល​ទៅ​វិល​មក ចុង​ក្រោយ​ធ្វើឲ្យ​តារាចម្រៀង​ខ្លះ ឈប់​ច្រៀង​តែម្ដង ។ ម្យ៉ាង​ផលិតក​កម្ម «​ថោ​ន​» ទើប​ចេញ​អាល់​ប៊ុម ទោល​ដំបូង​ឲ្យ សុគន្ធ នីសា ដែល​ជា​សមទ្ធិ​ផល​ថ្មី​បំផុតចុងក្រោយ សម្រាប់ សុគន្ធ នីសា ដែល​បទ​ចម្រៀង​ល្បីល្បាញ​ក្នុង​វ៉ុល​នេះ គឺ​បទ​«​ស្រលាញ់​បង ជា​កម្ម​របស់​អូន​» ។​

​ប៉ុន្តែ​ប្រភព​ជិតដិត​នឹង សុគន្ធ នីសា បាន​ឪ្យដឹង ថា សុគន្ធ នីសា សម្រេចចិត្ត​លើក​នេះ មិនមែន​សម្រេចចិត្ត​លេងៗ​ទេ នាង​គិត​ច្បាស់លាស់ និង​ពិតប្រាកដ​ណាស់ ព្រោះ​រយៈពេល​បី​ឆ្នាំ​កន្លងមកនេះ កេរ្តិ៍ឈ្មោះ​នាង ហាក់​នៅ​ទ្រឹង មិន​បាន​លោត​ខ្ពស់​ឡើយ ទោះបី​ការងារ​នាង​នៅ​ដដែល​មិន​ថមថយ​ក្ដី តែ​នាង​មិនសូវ​សប្បាយចិត្ត​ឡើយ ។
​ការវិលត្រឡប់ ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​នេះ ត្រូវបាន​ប្រភព​ទម្លាយ​ថា ជា​ថ្នូរ​នឹង​ការទទួល​តំណែង គណកម្មការ​ក្នុង​កម្មវិធី​ប្រឡង​ទេពកោសល្យ​លំដាប់​ពិភពលោក «X FACTOR» រួម​ជាមួយ​តារាចម្រៀង​ហង្ស​មាស​ដ៏ទៃទៀត ដែល​ហង្ស​មាស​ត្រៀម​រួចជាស្រេច ដើម្បី​នាង ព្រោះនេះ​ជា​កាដូរ នៃ​ការវិលត្រឡប់​របស់​នា​ង ។​

​សុគន្ធ នីសា ត្រូវបាន​គេ​មើលឃើញថា បើសិនជា​កាល​ពី​បី​ឆ្នាំមុន នាង​មិន​បាន​ផ្លាស់ប្ដូរ​ទ្រនំ​ទេ តំណែង​ក្នុង​កម្មវិធី​ធំៗ មិន​អត់​នោះទេ យ៉ាងហោច​ក៏​មាន​មួយ​ដែរ ព្រោះ​នាង​មាន​ទឹកដម​សំឡេង​ល្អ និង ច​រឹត​ចុះសម្រុង​ក្នុង​ការងារ ពិសេស​នាង គោរពរ​ម៉ោង​ពេលវេលា​បាន​ល្អ ចេះ​អធ្យាស្រ័យ មិន​ចេះ​រក​រឿង យ៉ាង​មិច​ក៏បាន សំខាន់ឲ្យ​តែ​ការងារ​ដំណើរការ​ទៅ​មុខ​បាន​ល្អ ។​

​តារាចម្រៀង​ស្រី សុគន្ធ នីសា មិន​ទាន់​ចេញ​មុខ​បកស្រាយ ចំពោះ​ដំណឹង ដែល​កំពុង​តែ​រសើប​នេះ​ទេ ព្រោះ​នាង​នឹង​ចេញ​មុខ​បកស្រាយ តាម​បណ្ដាញ​សង្គម​របស់​នាង បើសិនជា​មាន​រឿង​ធំដុំ ។ តែ​នាង​សំងំស្ងៀម​បែបនេះ អាច​សង្ស័យថា រឿង​នេះ​ពិត​ប្រាកដ​ហើយ​មើលទៅ​..​។​

sa2

​ដោយឡែក​អតីត​គូស្នេហ៍​ចាស់​របស់ សុគន្ធ នីសា គឺលោក សុខ ជំនោ​រ បាន​ទម្លាយ​ប្រាប់​បណ្ដាញសារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​ជឿជាក់​រហូតដល់​៩០%​ថា នាង​នឹង​វិល​ទៅ​ទ្រនំ​ហង្ស​មាស​វិញ ព្រោះ​លោក​សំអាងថា ម្ចាស់​ផលិតកម្ម​ហង្ស​មាស កំពុងតែ​ចែចូវ​នាង​ឲ្យចូល​វិញ ខណៈ​ដែល​រូ​ម​លោក​ក៏​បាន​ចាកចេញ​ពី​ហង្ស​មាស ជា​ច្រើន​ខែ​មក​ហើយ​ដែរ ។ ដូច្នេះ​ពុំ​មាន​អ្វី​ជា​ឧបសគ្គ​សម្រាប់​នាង​ទៀត​ឡើង ក្នុង​ការ​ចូល​មក​កាន់​ហង្ស​មាស​

វិញ​៕​

 

 

sa 3

សុគន្ធ នីសា វិល ចូលហង្សមាសវិញទទួលបានតំណែងជា គណៈកម្មការ ក្នុងកម្មវិធី «X FACTOR» ជាថ្នូរ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់