សិស្សសាលា​ IEL ២នាក់និងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពប្លន់ម៉ូតូប្រជាពលរដ្ឋ ដោយប្រើដាវសាមូរ៉ៃ តែមិនបានសម្រេច ក៏ត្រូវកម្លាំងសមត្ថកិច្ចក្របួចបាន២នាក់ ចំណែកឯបក្ខពួកម្នាក់ទៀតរត់គេចខ្លួន កាលពីនៅវេលាម៉ោង១១យប់ថ្ងៃទី២៥ ខែមេសា។

កម្លាំងនគរបាលខណ្ឌដូនពេញបានចុះអន្តរគមន៍ភ្លាមៗ ខណៈដែលសិស្សសាលា​ IEL ២នាក់និងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពប្លន់ម៉ូតូប្រជាពលរដ្ឋ ដោយប្រើដាវសាមូរ៉ៃ តែមិនបានសម្រេច ក៏ត្រូវកម្លាំងសមត្ថកិច្ចក្របួចបាន២នាក់ ចំណែកឯបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់តែម្តង ។

លោក ហួត ចាន់យ៉ារ៉ាន់ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យមួយក្រុមមានគ្នាបីនាក់ ជិះម៉ូតូពីរគ្រឿងដែលមួយគ្រឿងម៉ាក Dream C110 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BZ-4867 ជិះគ្នា២នាក់ប្រដាប់ដោយដាវសាមូរ៉ៃមួយដើម ដោយសមត្ថកិច្ចឃាត់ខ្លួនបានទី១ឈ្មោះចាន់ សេដ្ឋារាជ អាយុ១៨ឆ្នាំ ជាសិស្សសាលាIEL ស្នាក់ផ្ទះលេខ៥១អឺ០ ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ(ជាអ្នកកាន់ដាវធ្វើសកម្មភាព) ទី២ឈ្មោះថៃ គឹមហុង ភេទប្រុស អាយុ១៨ឆ្នាំ សិស្សសាលាIEL ស្នាក់ផ្ទះលេខ៧៤ ផ្លូវ១៧២ ភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ និងបក្ខពួកម្នាក់ទៀតជិះម៉ូតូម៉ាក Nex ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1CV- 5025 (គេចខ្លួនបាត់)ឈ្មោះត្រា អាយុ១៨ឆ្នាំ ជាអ្នកជិះម៉ូតូកៀរជនងគ្រោះ ។

រីឯជនរងគ្រោះឈ្មោះចាន់ ដារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៩០៥ ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជិះម៉ូតូមួយគ្រឿង ម៉ាក Suzuki Let’s ពាក់លេខភ្នំពេញ 1CN-9465 និងមិត្តភក្តិជនរងគ្រោះ២នាក់ទៀត (ប្រុសទាំង៣)។

លោក ហួត ចាន់យ៉ារ៉ាន់ បានបន្តទៀតថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះមានគ្នា៣នាក់ជិះម៉ូតូ១គ្រឿងម៉ាក់Suzuki Let’s ចេញពីដើរលេងនៅកោះពេជ្រក្នុងគោលបំណងត្រលប់ទៅផ្ទះវិញ លុះជិះមកដល់ចំណុចកើតហេតុខាងលើមុខរង្វង់មូលសម្តេចសង្ឃជួន ណាត ស្រាប់លេចមុខជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿង មកក្បែររួចបើកកៀរម៉ូតូជនងគ្រោះនិងដកដាវសាមូរ៉ៃស្រែកគំរាមកាន់ប្លន់ ហើយបក្ខពួកជនសង្ស័យម្នាក់ទៀតបានស្ទុះទៅដណ្ដើមម៉ូតូពីជនរងគ្រោះតែមិនបានសម្រេច ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍និងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញកំពុងតែជិះល្បាតក្នុងមូលដ្ឋានឃើញក៏អន្តរគមន៍ភ្លាម ដោយចាប់បានជនសង្ស័យ២នាក់និងម៉ូតូ១គ្រឿងម៉ាក់ហុងដា សេ១១០(ប្រើប៊ិច) ។ ចំណែកឯបក្ខពួកម្នាក់បានជិះម៉ូតូ១គ្រឿងទៀតគេចខ្លួនបាត់តែម្តង ។

បច្ចុប្បន្នជនសង្ស័យ២នាក់និងវត្ថុតាំងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ។

សូមបញ្ជាក់ថាករណីប្លន់ខាងលើនេះ បានកើតឡើងកាលពីនៅវេលាម៉ោង១១យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្លូវសុរាម្រឹត មុខរង្វង់មូលសម្តេចសង្ឃជួន ណាត សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។Yuth 2

សិស្សសាលា IEL ពីរនាក់ត្រូវនគរបាលឃាត់ខ្លួន ក្រោយធ្វើសកម្មភាពប្លន់ម៉ូតូដោយប្រើដាវសាមូរ៉ៃ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់