អភិបាលរាជធានីភ្នំពេញលោកប៉ាសុជាតិវង្ស បានចូលរួមក្នុងអង្គប្រជុំស្តីពីការរៀបចំបទបង្ហាញលទ្ឋផលលម្អិតនៃសន្និសីទជាតិ ស្តីពីស្ថានភាពប្រជាជននៅតាមផ្លូវ​  និងពិភាក្សាពីទម្រង់នៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរពាក់ព័ន្ឋរបស់រាជធានីភ្នំពេញនូវចំណុចមួយចំនួន។ដែលកិច្ចប្រជុំនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៦។ 

បើយោងតាមការលើកឡើងនៅលើហ្វេសប៊ុកផ្លូវការរបស់លោកប៉ាសុជាតិវង្សបានឲ្យដឹងថាកាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៦ សាលារាជធានីភ្នំពេញបានរៀបចំនូវអង្គប្រជុំស្តីពីការរៀបចំបទបង្ហាញលទ្ឋផលលម្អិតនៃសន្និសីទជាតិស្តីពីស្ថានភាពប្រជាជននៅតាមផ្លូវ និងពិភាក្សាពីទម្រង់នៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរពាក់ព័ន្ឋរបស់រាជធានីភ្នំពេញ ដែលរួមមានបួនចំនុច ដែលកិច្ចប្រជុំនោះមានការចូលរួមពី ​អភិបាលរាជធានីភ្នំពេញនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ប្រពភដដែលបានឪ្យដឹងថាកិច្ចប្រជុំនោះ​​អភិបាលរាជធានីភ្នំពេញលោកប៉ាសុជាតិវង្សបានធ្វើបទបង្ហាញលទ្ឋផលលម្អិត បួនចំនុចដែលមាន
ទី១- ពិនិត្យត្រៀមកម្មវិធីសម្ភោធអាគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ ដែលកម្មវិធីប្រារព្ធនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ទី២- គម្រោងស្ថាបនាពង្រីកកំណាត់ផ្លូវជាតិលេខ៤ ប្រវែង ១៧៥០ម ចាប់ពីរង្វង់មូលចោមចៅដល់ផ្លូវកប់ស្រូវ និងសាងសង់ស្ពានអាកាសថ្មើរជើងនៅមុខវិទ្យាល័យហ៊ុន សែន ជម្ពូវ័ន្ត។
ទី៣- ការរៀបចំសួនច្បារមុខវត្តបុទុមវត្តីឲ្យកាន់តែល្អប្រសើរឡើង ទាំងហេដ្ឋរចនាសម្ព័ន្ឋ សោភណ្ឌភាព អនាម័យ កន្លែងកុមារកំសាន្ត អាហារដ្ឋាន ចំណត់យានយន្ត បន្ទប់ទឹកអនាម័យសាធារណៈ រួមទាំងអស់ ដែលក្នុងនោះក៏យើងគិតផងដែរនូវការប្រើប្រាស់ឲ្យកាន់តែងាយស្រួលដល់ជនពិការផងដែរ សូមបញ្ជាក់ផងដែរថាសួនច្បារនេះមានផ្ទៃដីប្រមាណជាង ៤,៩០០ ហិចតា។
និងទី៤- ការរៀបចំថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាពលរដ្ឋខ្មែរនៃយើង ដែលត្រូវបានផ្តួចផ្តើមឡើងដោយសហភាពសហព័ន្ឋយុវជនកម្ពុជា៕

P S 23 03 001

 

សាលារាជធានី ភ្នំពេញរៀបចំបទបង្ហាញលទ្ឋផលលម្អិតនៃសន្និសីទជាតិ ស្តីពីស្ថានភាពប្រជាជននៅតាមផ្លូវ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់