(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ បានបញ្ជាក់ថា សាលារាជធានីភ្នំពេញ បាននឹងកំពុងរឹតបន្តឹង​រថយន្តធុនធ្ងន់ ចេញចូលរាជធានីភ្នំពេញ ដោយបាន​ដាក់ចេញនូវគោលការណ៍ចំនួន៣។

លោក ប៉ា សុជាតិវង្ស បានសរសេរក្នុងFacebook របស់លោក ថា “យោង​តាម​ស្មារតី​អង្គប្រជុំ​របស់​គណៈ​បញ្ជាកា​រ​ឯកភាព​រាជធានី​ភ្នំពេញ សាលា​រាជធានី​ភ្នំពេញ បាននឹងកំពុង​រឹត​បន្តឹង​រថយន្ត​ធុន​ធ្ងន់​ចេញចូល​រាជធានី​ភ្នំពេញ ដោយ​បាន​ដាក់ចេញ​នូវ​គោលការណ៍​ចំនួន៣ គឺ កំណត់​តម្រាយ​ផ្លូវ​រត់ កំណត់​ប្រភេទ​រថយន្ត និង​កំណត់​រយៈពេល​” ។

លោកអភិបាលរាជធានី បានបញ្ជាក់ថា ការរឹតបន្តឹងត្រូវបានហាមឃាត់រថយន្តធុនធ្ងន់ ចេញចូលរាជធានី ចំពោះប័ណ្ណប្រភេទ A B C (មានរូបភាពបញ្ជាក់ភ្ជាប់ជាមួយ) ពីម៉ោង៦៖០០នាទី ព្រឹកដល់​ម៉ោង​​៩៖០០នាទីព្រឹក និងម៉ោង១៦៖០០នាទី រសៀលដល់ម៉ោង២០៖០០នាទីយប់។ ចំពោះប័ណ្ណប្រភេទ D ហាមឃាត់ចេញចូលរាជធានី ពីម៉ោង ៦៖០០នាទីព្រឹក ដល់ម៉ោង​២០៖០០នាទីយប់ ប៉ុន្តែ​អនុញ្ញាតិឲ្យចរាចរ២៤ម៉ោង លើ២៤ម៉ោងលើតម្រាយផ្លូវក្រវ៉ាត់ក្រុងបានរួមមាន៖ ផ្លូវជាតិលេខ៦ ផ្លូវលោកឧកញ៉ា លី យ៉ុងផាត់ ស្ពានព្រែកព្នៅ ផ្លូវកប់ស្រូវ កំណាត់ផ្លូវជាតិលេខ៤ ផ្លូវវេងស្រេង ផ្លូវជើង​ឯក ស្ពានព្រែកសំរោង ផ្លូវថៃហ្គ័រ និងផ្លូវជាតិលេខ១។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់បន្ថែមថា «លក្ខណៈសម្បត្តិដែលរថយន្ត ទទួលបានប័ណ្ណចេញចូលរាជធានីភ្នំពេញ ត្រូវមានប័ណ្ណសម្គាល់យានយន្ត ប័ណ្ណបើកបរ ឈៀក លិខិតធ្វើអាជីវកម្ម និងពន្ធផ្លូវប្រចាំឆ្នាំ។ សូមម្ចាស់រថយន្តធុនធ្ងន់ចូលរួមអនុវត្តតាមការណែនាំខាងលើ ឲ្យបានល្អប្រសើរ»៕

សាលារាជធានី ដាក់ចេញគោលការណ៍៣ចំណុច រឹតបន្តឹងរថយន្តធុនធ្ងន់ចេញចូលក្រុង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់