ភ្លាមៗ ក្រោយពីសម្ដេចហ៊ុន សែន ណែនាំឲ្យមន្រ្តី និងក្រសួងពាក់ព័ន្ធ ពិនិត្យនិង​បញ្ចុះ​តម្លៃ​ការធ្វើប័ណ្ណបើកបរ សាលារាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ បានប្រកាសផ្អាកការធ្វើប័ណ្ណបើកបរនៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ តទៅរហូតដល់មានការជូនដំណឹងជាថ្មី។

សាលារាជធានីភ្នំពេញ បានប្រកាសផ្អាកបណ្តោះអាសន្នការធ្វើប័ណ្ណបើកបរយានយន្តគ្រប់ប្រភេទ។ សេចក្តីប្រកាសនេះ បានធ្វើឡើង កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីសម្តេចហ៊ុនសែន បានណែនាំដល់រដ្ឋមន្ត្រីពាក់ព័ន្ធឲ្យគិតគូ បញ្ចុះតម្លៃធ្វើប័ណ្ណបើកបរម៉ូតូ និងឡាន ដែលប្រជាពលរដ្ឋ បានតវ៉ានាពេលនេះ។

ក្នុងសេចក្តីជូនដំណឹង សាលារាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ដែលត្រូវធ្វើប័ណ្ណបើកបរយានយន្តគ្រប់ប្រភេទ ឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ការធ្វើប័ណ្ណបើកបរយានយន្តគ្រប់ប្រភេទនៅមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ត្រូវផ្អាកជាបណ្តោះអាសន្ន ដើម្បីទុកពេលវេលាជូនរាជរដ្ឋាភិបាល ធ្វើការសិក្សាឡើងវិញនូវនីតិវិធី និងកំរៃនៃការបង់សេវាសាធារណៈ រហូតដល់មានការជូនដំណឹងសារជាថ្មី។

សូមបញ្ជាក់ថា អំឡុងពេល​សម្រាក​លំហែកាយ នៅ​ឆ្នេរសមុទ្រ ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ឆ្លង​ឆ្នាំ​សកល នា​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ សម្តេច​ ហ៊ុន សែន នាយក​រដ្ឋ​​មន្ត្រី បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋ​​កិច្ច និង​ហិរញ្ញវត្ថុ ពិភាក្សា​ជាមួយ​រដ្ឋ​មន្ត្រី នៃ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​​បញ្ចុះតម្លៃ​ធ្វើ​ប័ណ្ណបើកបរ និង​លប់ចោល​ការចំណាយ​ណា​របស់​ប្រជាជន ដែល​ជាការ​នាំឱ្យខាតបង់​ប្រាក់កាស​របស់​ប្រជាជន​។ សម្តេច​ហ៊ុនសែន បានប្រកាសថា សម្តេច​នឹង​តាមដាន​ពិនិត្យ​រឿងនេះ ជា​បន្ត មុននឹង​ដាក់ឱ្យអនុវត្ត​ន៍​សារជាថ្មី​។​

​សម្តេច​ ហ៊ុន សែន បាន​សរសរ​នៅលើ​ផេ​ក​ផ្លូវការ​ នៅ​យប់​ថ្ងៃទី​២៩ ខែធ្នូ ថា “​សម្តេច​បានទទួល​សំណូមពរ​ពី​ប្រជាពលរដ្ឋ តាម Facebook ស្នើសុំ​អោយជួយ​បញ្ចុះតម្លៃ​ធ្វើ​ប័ណ្ណបើកបរ​។ សម្តេច​ ហ៊ុន សែន ​ថាបាន​ទាក់ទង​ទៅ​រដ្ឋមន្ត្រី​នៃ​ក្រសួង​ពាកព័ន្ធ​មួយចំនួន​របស់​រាជរ​ដ្ឋា​ភិ​បា​លហើយ​ និង​បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ផ្អាក​នូវ​ដំណើការ​នេះ ដើម្បី​ប្រជុំ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​រក​ដំណោះ​ស្រាយ​សមស្រប ជូន​ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ​សម្តេចនាយករដ្ឋមន្រ្តី ថាក៏បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​នៃ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បញ្ចុះតម្លៃ និងលប់ចោល​ការចំណាយ​ណា​របស់​ប្រជាជន ដែល​ជាការ​នាំឱយ​ខាតបង់​ប្រាក់កាស ​របស់​​ប្រជាពលរដ្ឋ​៕

 

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់សាលារាជធានីភ្នំពេញ៖

salakrong

 

សាលារាជធានីភ្នំពេញប្រកាសផ្អាកជាបណ្តោះអាសន្ន ការធ្វើប័ណ្ណបើកបរយានយន្តគ្រប់ប្រភេទ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់