រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ពីការបញ្ចៀស ចរាចរជាបណ្តោះអាសន្ន ក្នុងពិធីថ្វាយព្រះពរសង្ក្រាន្តឆ្នាំថ្មី ថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ដែលប្រារព្ធឡើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ស្អែកនេះ។
លិខិតដែលចុះហេត្ថលេខាដោយ លោក ប៉ា សុជាតិវង្ស នៅថ្ងៃទី៦ ខែមេសានេះ បានឲ្យដឹងថា នៅក្នុងឱកាសរៀបចំពិធីនេះ រដ្ឋាបាលរាជធានីភ្នំពេញ នឹងបិទការធ្វើចរាចរចាប់ពី១២៖០០នាទីថ្ងៃត្រង់ រហូតដល់ម៉ោង ៩៖០០នាទីយប់ថ្ងៃទី៧ ខែមេសា នេះរួមមាន៖
– កំណាត់តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ១៧៨ រហូតដល់ផ្លូវលេខ២៤០
– កំណាត់ផ្លូវលេខ១៧៨ ចាប់ពីតីរវិថីព្រះស៊ីសុវត្ថិ រហូតដល់ផ្លូវលេខ ១៩
– កំណាត់ផ្លូវលេខ ២៤០ ចាប់ពីតិរវថី ព្រះស៊ីសុវត្ថ រហូតដល់ផ្លូវលេខ១៩ ។
ក្រៅពីនេះ ក៏មានបញ្ចៀសការធ្វើចរាចរ តាមផ្លូវលេខ១៩ ពីជើងមកត្បូង និងពីត្បូងមកជើងផងដែរ៕
12928387_859431397512256_6502194442951754607_n

សាលារាជធានីភ្នំពេញបិទចរាចរ ជាបណ្តោះអាសន្នផ្លូវមួយចំនួនក្នុង ពិធីថ្វាយព្រះពរសង្ក្រាន្តឆ្នាំថ្មី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់