ចាប់ពីពេលនេះ​តទៅសាលា​រាជធានី​ភ្នំពេញ​មិន​អនុ​ញ្ញ​ត​ឲ្យ​បងប្អូន​ជនពិការ​បន្តសកម្មភាព​រប​ស់​ខ្លួន​នោះទេ ពាក់ព័ន្ធ​នឹង​ការប្រគំ​តន្ត្រី ដើម្បី​រៃអង្គាស​លុយ​នៅតាម​ភ្លើងស្តុប​និង​នៅតាម​ទីសា​ធារណៈ​​​នានា ដែល​បាននិងកំពុង​ធ្វើ​សកម្មភាព​រាល់ថ្ងៃនេះ​។

​កាលពីថ្ងៃទី ៤ កុម្ភៈ ម្សិលមិញនេះ លោកប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញ​បានស្នើ​ដល់​អាជ្ញាធរខណ្ឌ​ទាំងអស់​ត្រូវ​ចាត់វិធានការ​ក្នុងរឿងនេះ។ ចាត់វិធានការក៏ដោយសារតែ​ពិបាក​ភ្នែក​មើល​ពេ​ក។លោក​អភិបាល​រាជធានី​ភ្នំពេញបានបញ្ជាក់​យ៉ាងច្បាស់​ថា សម្រា​ប់​​ជនពិការដែ​លមានជីវ​​ភាពខ្វះខាតសាលារាជធានីនឹងចុះទៅជួបដោយផ្ទាល់ ដល់អង្គការហើ​យនឹ​ងធ្វើការឧបត្ថម្ភតែម្តង។

លោកប៉ា សុជាតិ​វង្សបាន​បន្តថាការប្រគំ​តន្ត្រី ​នៅតាម​ភ្លើងស្តុប​និង​នៅតាម​ទីសាធារណៈ​នា​នារបស់​បងប្អូន​ជនពិការ​ដែល​បាន និងកំពុង​ធ្វើ​សកម្មភាព​រាល់ថ្ងៃដើម្បី​រៃអង្គាស​លុយ​ពី​ស​ប្បុ​រ​​ស​ជននេះគឺ​វា​ពិតជា​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ  ​លើ​បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈដែល​ក្នុ​ង​​​​នា​ម​អាជ្ញាធរ​រាជធានី​ភ្នំពេញ មិនអាច​ឲ្យ​ពួកគាត់​បន្តសកម្មភាព​ដូច្នេះ​ទៀត​ទេ​។ហើយ​អាជ្ញាធរ​គ្រប់ខណ្ឌ​ទាំងអស់ បើ​ករណីមាននៅក្នុង​ខណ្ឌ​របស់ខ្លួន​គ្រប់គ្រង​មានការ​ប្រគំ​តន្ត្រី​ដើម្បី​រៃអង្គា​ស​​លុយ​នៅតា​ម​ភ្លើ​ងស្តុបនិង​នៅតាម​ទីសាធារណៈ​របស់​បងប្អូន​ជនពិការ​ត្រូវ​ណែនាំ​ឲ្យ​ពួកគា​ត់​បញ្ឈប់​ភ្លាម​។​​

ជុំវិញបញ្ហាខាងលើនេះ​លោកប៉ា សុជាតិ​វង្ស បាន​ដាក់បទបញ្ជា​ឲ្យ​លោក​ប៊ុន សេរី អភិបាលរង​រាជធានី​ភ្នំពេញ រួមជាមួយ​មន្ទីរ​សង្គម​កិច្ច អតីតយុទ្ធជន​រាជធានី​ភ្នំពេញ ត្រូវ​ចុះ​ផ្ទាល់​ទៅដល់​ទីតាំងរ​បស់បង​ប្អូន​ពិការ​ទាំងនេះ រស់នៅ​និង​ពិនិត្យ​ឲ្យ​បានច្បាស់លាស់​ថា តើ​បងប្អូន​ពិការ​ទាំងនោះមាន​អង្គកា​ណា​ជា​អ្នកមើលការខុសត្រូវហើយ ​ពួកគាត់​ខ្វះខាត​អ្វីខ្លះសាលា​រាជធានី​ភ្នំ​ពេ​ញ​នឹង​ដោះស្រាយ​ជូន​ពួកគាត់​តែម្តង​៕

សាលារាជធានីភ្នំពេញនឹងបញ្ឍប់ ការប្រគំតន្ត្រីដើម្បីរៃអង្គាសប្រាក់ នៅតាមភ្លើងស្តុបនិងនៅតាមទីសាធារណៈ របស់ជនពិការ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner

មតិយោបល់