នៅឆាប់ៗខាងមុខនេះ សាលារាជធានីភ្នំពេញ និងដាក់ឲ្យប្រើប្រាស់ធុងសំរាមចល័ត ហើយជាមួយគ្នានេះ ភ្នាក់ងារសាលារាជធានីភ្នំពេញ នឹងអនុវត្តន៍ការសម្អាត ប្រមូលសំរាមតាមសួនសាធារណៈ ហើយភ្នាក់ងារទាំងនោះ មានសិទ្ធិផាកពិន័យអ្នកចោលសំរាម ពាសវាលពាសកាលក្រៅធុង។នេះបើយោងតាមFacebook ផ្លូវការរបស់សាលារាជធានីភ្នំពេញ។

ដោយFacebook ផ្លូវការរបស់សាលារាជធានីភ្នំពេញនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦បានលើកឡើងថា

បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនឹងបានឃើញឆាប់ៗនេះនូវធុងសម្រាមចល័ត ដែលនឹងត្រូវដាក់ឲ្យភ្នាក់ងារសាលារាជធានីអនុវត្តការសម្អាតប្រមូលសម្រាមតាមសួនសាធារណៈ ហើយពួកគាត់ក៏មានវិក័យប័ត្រជាប់នឹងខ្លួនដើម្បីផាកពិន័យដល់អ្នកចោលសម្រាមពាសវាលពាសកាលក្រៅធុងផងដែរ។ នេះនឹងជាការសាកល្បងមុនគេនៅតាមសួនច្បារវិមានឯករាជ្យ សួនមុខវាំង មាត់ទន្លេ និងវត្តភ្នំ។ ភ្នាក់ងារដែលនឹងធ្វើកិច្ចការនេះ យើងនឹងជ្រើសរើសពីបុគ្គលិកអង្គភាពសួនច្បារ ហើយក៏នឹងផ្តល់ឱកាសដល់បងប្អូនឥតទីពឹងពីមជ្ឍមណ្ឌលសង្គមកិច្ចព្រៃស្ពឺផងដែរ។

សាលារាជធានីភ្នំពេញនឹងដាក់ធុង សំរាមចល័តឲ្យប្រើប្រាស់និងផាកពិន័យ អ្នកដែលចោលសំរាមក្រៅធុង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់