(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានបើកសវនាការ ជំនុំជម្រះសំណុំរឿងយុវជនម្នាក់ ជាអតីតនិស្សិតសាកលវិទ្យាល័យខេមរៈ ដែលអំពាវនាវធ្វើបដិវត្តន៍ពណ៌ប្រឆាំងរាជរដ្ឋាភិបាល នៅលើបណ្តាញទំនាក់ទំនងសង្គមFacebook កាលពីខែសីហា ឆ្នាំ២០១៥ កន្លងទៅ។ 

បន្ទាប់ពីត្រូវបានសម្ថកិច្ចចាប់និងឃុំខ្លួនដាក់ក្នុងពន្ធនាគារអស់រយៈពេលជាច្រើនខែ យុវជនឈ្មោះ គង់ រ៉ាយ៉ា ជាអតីតនិស្សិតសាកលវិទ្យាល័យខេមរៈ ដែលអំពាវនាវធ្វើបដិវត្តន៍ពណ៌ប្រឆាំងរាជរដ្ឋាភិបាល នៅលើបណ្តាញទំនាក់ទំនងសង្គមFacebook កាលពីខែសីហា ឆ្នាំ២០១៥ កន្លងទៅ យុវជន គង់ រ៉ាយ៉ា ត្រូវសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះសំណុំរឿងរបស់ខ្លួន នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ។

សូមរម្លឹកថា យុវជនឈ្មោះ គង់ រ៉ាយ៉ា អាយុ២៦ឆ្នាំ ដែលធ្លាប់មានឈ្មោះនៅក្នុងFacebook ថា Soriya Koko ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ ក្រោមការចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះ កំណត់ការផ្តន្ទាទោសពី៦ខែទៅ២ឆ្នាំ និង ពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល។

មុនត្រូវបានចាប់ខ្លួន យុវជន គង់ រ៉ាយ៉ា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៥ បានសរសេរបង្ហោះលើទំព័រFacebook របស់ខ្លួន ដោយអំពាវនាវយ៉ាងដូច្នេះថា «តើមាននរណាម្នាក់ហ៊ានធ្វើបដិវត្តន៍ពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលអនាគត ខ្ញុំនឹងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្លាល់ប្តូររបបសម្រាប់សង្គមខ្មែរ ហើយបើទោះជារូបខ្ញុំត្រូវជាប់ពន្ធនាគារ ឬស្លាប់ក៏ដោយ ក៏ខ្ញុំនៅតែធ្វើវាដដែល»។

ក្រោយការប្រកាសនេះ សមត្ថកិច្ចអគ្គស្នងការនគរបាលជាតិ បានឃាត់ខ្លួនយុវជនរូបនេះ ដោយចាត់ទុកការប្រកាសនេះ ធ្វើឱ្យមានភាពអសន្តិសុខនៅក្នុងសង្គម៕

 

សាលាដំបូងក្រុងភ្នំពេញ បើកសវនាការកាត់ទោសយុវជនដែលអំពាវនាវធ្វើបដិវត្តន៍ពណ៌ ប្រឆាំងរាជរដ្ឋាភិបាល

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់