យោងតាមសេចក្ដីជូនដំណឹងរបស់សាលាខេត្តកំពត អោយដឹងថា សាលាខេត្ត នឹងផ្អាកមិនអោយរថយន្តធុនធំទាំងអស់ ឆ្លងកាត់ចូលក្រុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់១៣ ខែធ្នូ ឆ្នាំ២០១៥ ។ ការផ្អាកនេះ ស្របពេលដែល ខេត្តកំពត នឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រលើកទី០៤ ចាប់ពីថ្ងៃទី១១ ខែធ្នូ តទៅ។

ក្នុងសេចក្ដីជូនដំណឹងរបស់សាលាខេត្ត កំពត ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥​ នេះ លើកឡើងថា ខេត្តកំពត             នឹងរៀបចំពិធីបុណ្យសមុទ្រលើកទី៤ ដែលនឹងត្រូវធ្វើឡើង ចាប់ពីថ្ងៃទី១១ ដល់១៣ ខែធ្នូ ឆ្នាំ២០១៥ ។

សាលាខេត្តកំពត មានកិត្តយសសូមជម្រាបជូន លោក លោកស្រី ដែលជាម្ចាស់រថយន្តធុនធំ អោយបានជ្រាបថា ដោយខេត្តកំពត ត្រូវរៀបចំពិធីបុណ្យសមុទ្រ ចាប់ពីថ្ងៃទី ១១ ដល់១៣ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខ         និងដើម្បីជៀសវាងការកកស្ទះ ការបាត់បង់របៀបរៀបរយសណ្ដាប់ធ្នាប់សាធារណៈ សាលាខេត្ត មិនអនុញ្ញាត្តអោយរថយន្ត ដឹកទំនិញធុនធ្ងន់ ដូចជា រថយន្ត​​កុងតឺន័រ ​រថយន្ត​​យឺឌុប ​និង​ប្រភេទ​រថយន្ត​​ដឹក​ទំនិញ​​ធុន​ធ្ងន់​ដទៃ​ទៀត​ ​​​ឆ្លង​កាត់​​ស្ពាន​​ព្រែក​កំពង់បាយ​ ​និង​ក្នុង​ក្រុង​កំពត​រយៈ​ពេល​៣​ថ្ងៃ​ គឺចាប់ពីថ្ងៃទី ១១, ១២, និង ថ្ងៃទី១៣     ខែធ្នូ ឆ្នាំ២០១៥ ជាកំហិត។

យោង​តាម​សេចក្ដី​ជូន​ដំណឹង​ដដែល ​សាលា​ខេត្ត​កំពត​បាន​បញ្ជាក់​ថា សម្រាប់រថយន្តធុនធ្ងន់ទាំងអស់ ត្រូវបង្វែរ​ការ​ធ្វើ​ដំណើរ​​​តាម​ផ្លូវ​ជាតិ​លេខ​ ៤​វិញ​។ ផុតកំណត់រយៈពេលបីថ្ងៃនេះ នឹងអនុញ្ញាត្តអោយ រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ អាចឆ្លងកាត់បាន ធម្មតាវិញ។

គួរជម្រាបថា ពិធីបុណ្យសមុទ្រ នៅក្នុងឆ្នាំនេះ  គ្រោងនឹងប្រារព្ធធ្វើឡើង នៅឆ្នេរសមុទ្រ ខេត្ត កំពត               ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥។

បុណ្យសមុទ្របានប្រារព្ធឡើង៣លើករួចមកហើយ ដោយលើកទី១ ប្រារព្ធឡើងនៅខេត្តព្រះសីហនុ នៅឆ្នាំ២០១២, លើកទី២ ប្រារព្ធឡើងនៅខេត្តកែប នៅឆ្នាំ២០១៣ និងលើកទី៣ ប្រារព្ធឡើងនៅខេត្តកោះកុង នៅឆ្នាំ២០១៤ ។ ការប្រារព្ធបុណ្យសមុទ្រនេះ គឺដើម្បីអបអរឆ្នេរសមុទ្រកម្ពុជា ជាប់ជាសមាជិកក្លិបឆ្នេរស្អាតជាងគេបំផុតរបស់ពិភពលោក និងដើម្បីផ្សព្វផ្សាយសក្តានុពល នៃខេត្តជាប់មាត់សមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា៕

សាលាខេត្តកំពតហាមមិនឲ្យរថយន្តធុនធ្ងន់ចូលក្រុង រយៈពេលបីថ្ងៃ  អំឡុងពិធីបុណ្យសមុទ្រលើកទី០៤

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់