សហភាពចលនាកម្មករកម្ពុជា បាន អំពាវនាវ ដល់អាជីវករ និងម្ចាស់រថយន្តទាំងអស់ សូមមេត្តាកុំដំឡើងតម្លៃទំនិញ និងសេវាកម្មរបស់ខ្លូន ក៏ ដូចជាអាជ្ញាធរ ចាត់វិធានការទប់ស្កាត់បញ្ហានេះឲ្យមានប្រសិទ្ធភាពផងដែរ ដើម្បីជួយដល់ការចំណាយ​ របស់បងបប្អូនកម្មករនិយោជិក គ្រូបង្រៀន និងមន្រ្តីរាជការក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ។

បើយោងតាមសេចក្ដីអំពាវនាវមួយ ដែលចេញផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦របស់សហភាពចលនាកម្មករកម្ពុជាបានលើកឡើងថា ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនមួយចំនួនតែងដំឡើងថ្លៃទំនិញ និងការដឹកជញ្ជូន របស់ពួកគេរៀងរាល់បុណ្យធំៗ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពកម្មករនិយោជិក គ្រូបង្រៀន មន្រ្តីរាជការ ដោយសារប្រាក់ខែរបស់ស់ពូកគេនៅទាបនៅឡើយ។

សហភាពចលនាកម្មករកម្ពុជា បានបញ្ជាក់នៅក្នុងលិខិតអំពាវនាវរបស់ខ្លួនថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ សហភាពចលនាកម្មករកម្ពុជា សូមអំពាវនាវ ដល់អាជីវករ និងម្ចាស់រថយន្តទាំងអស់ សូមមេត្តាកុំដំឡើងតម្លៃទំនិញ និងសេវាកម្មរបស់ខ្លូន។ ម្យ៉ាងទៀតសហភាពចលនាកម្មករកម្ពុជា ក៏សូមអំពាវនាវឲ្យ អាជ្ញាធរ រាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ចាត់វិធានការទប់ស្កាត់បញ្ហានេះឲ្យមានប្រសិទ្ធភាពផងដែរ ដើម្បីជួយដល់ការចំណាយ​ របស់បងបប្អូនកម្មករនិយោជិក គ្រូបង្រៀន និងមន្រ្តីរាជការ។

សូមបញ្ជាក់ថាបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ។

 

 

សហភាពចលនាកម្មករ អំពាវនាវ សូមកុំឪ្យឡើងថ្លៃ ទំនិញនិងរថយន្ត ឱកាសបុណ្យចូលឆ្នាំថ្មី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់