តំណាងសហជីព និងសហគមន៍ បង្ហាញគោលជំហរដាច់ខាត មិនគាំទ្រចំពោះ

 

តំណាង​សហភាព សហព័ន្ធ សហជីព និង​សមាគម ចំនួន ៣១ នៅព្រឹកថ្ងៃទី២ខែមិថុនា បានដាក់​​ញាត្តិចំនួន៣ ​ ជូន​រដ្ឋមន្ត្រីក្រសួង​ការងារ រដ្ឋសភា និង​សហគមន៍​អឺរ៉ុប ព្រមទាំងស្ថានទូត​អា​មេ​រិច និង​ស្ថានទូត​នានា ដោយស្នើ​ឲ្យស្ថានប័នទាំងនេះ អន្តរាគមន៍ ទៅកាន់​រាជរដ្ឋាភិបាល​កម្ពុជាដើម្បី​បញ្ឈប់​ការបង្កើត​ច្បាប់​សហជីព​។​ ស៊ុំ គីមហ៊ុយ
ប្រធាន​សហភាព​ការងារ​កម្ពុជា​ ​ លោក អាត់ ធន់ បាន​ឲ្យ​ដឹងថា គោលបំណងពីការដាក់ញត្តិនេះ គឺបង្ហាញ ជំហរមិន​គាំទ្រ​ការបង្កើត​ច្បាប់​ស្តីពី​សហជីព ។មិនគាំទ្ររក៏ដោយសារតែ បច្ចុប្បន្ន កម្ពុជា​មាន​រដ្ឋធម្មនុញ្ញ អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ ច្បាប់​ស្តីពី​ការងារ ប្រកាស និង​លិខិតបទដ្ឋាន​គតិយុត្តិ​ផ្សេងៗ ដែលមាន​ស្រាប់​ដោយ​ធានា​ដល់​ការការពារ និង​លើកកម្ពស់​សិទ្ធិសេរីភាព​ក្នុងការ​បង្កើត និង​ការចូលរួម​សហជី​ព​​​រួចទៅហើយ​។​ហើយថា ច្បាប់​ស្តីពី​សហជីពនោះ ​មិនបាន​ ​ការពារ និង​លើកកម្ពស់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កម្មករ​និយោជិត ទាំង​សិទ្ធិសេរីភាព​ក្នុងការ​បង្កើត និង​ការចូលរួម​សហជីព​នោះឡើយ​​។

សូមជម្រាប់បន្តិចថា ញត្តិ​ទាំងបីនោះរួមមាន  ទី ១ គឺ​​ដាក់ជូន​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្នើសុំ​ឲ្យ​ក្រសួង បញ្ឈប់​ការធ្វើ​សេច​ក្តីព្រាងច្បាប់​សហជីព​។ ទី ២​​ បានដាក់​ទៅកាន់​តំណាងរាស្ត្រ​ទាំង ១២៣ រូប នៃ​រដ្ឋសភា ​កុំ​អនុម័ត លើ​សេចក្តីព្រាងច្បាប់​សហជីព ​។និងទី ៣ ​ដាក់ជូន​សហគមន៍​អឺរ៉ុប ស្ថានទូត​អា​មេ​រិច និង​ស្ថានទូត​នានា ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បញ្ឈប់​ការបង្កើតមួយនេះ ​។​
បើទោះបីជាបែបនេះក្តី ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា បានធ្វើ​ញ្ញត្តិ​ដាក់ជូន​ឯកអគ្គរដ្ឋទូត​ស​ហ​រដ្ឋអាមេរិក និង​ សហគមន៍​អឺរ៉ុប ឪ្យជួយជំរុញនឹពន្លឿនការអនុម័តច្បាប់ស្ដីពីសហជីព។ប្រធា​ន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជាលោក សោម អូន បាន​បញ្ជាក់ថា ដំណើរការ​ច្បាប់​ស្តីពី​សហជីព ដែល​បាន​រៀបចំ​អស់​រយៈពេល​ជាង ៧​ឆ្នាំ មកហើយ​នោះ គឺ​ត្រូវបាន​ស្ថាប័ន​ពាក់ព័ន្ធ​ត្រីភាគី​ចូលរួម​ផ្តល់យោបល់ និង​កែសម្រួល​បានល្អ​ប្រសើរ​ជាច្រើន ល​លោក​សង្ឃឹមថា ការពិនិត្យ​ចុងក្រោយ​របស់​ស្ថាប័ន​ពាក់ព័ន្ធ​រួមទាំង​រដ្ឋសភា​ នឹង​បង្កើតបាន​នូវ​ច្បាប់​មួយ​នេះ ប្រក​បដោ​យ​ជោគជ័យ និង​តម្លាភាព សម្រាប់​ភាគី​អនុវត្ត​។​

សូមបញ្ជាក់ថា កន្លងមក ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រកាស​ថា ច្បាប់​សហ​ជីព ដែល​បាន​រៀបចំ​តាក់តែង ៧ ឆ្នាំ​មក​ហើយ ត្រូវ​បាន​បង្កើត​ឡើង ក្នុង​គោលដៅ ដើម្បី​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​កម្មករ ព្រមទាំង​ធានា​នូវ​សិទ្ធិ​សេរីភាព​នៃ​អ​ង្គ​កា​រ​វិជ្ជាជីវៈ​របស់​កម្មករ និយោជិត និង​និយោជក​។ ក្នុង​នោះ ក៏​ដើម្បីធានានូវ ​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ រួមចំណែក​ក្នុង​ការ​បង្កើត​ការងារ​សមរម្យ បង្កើន​ផលិ​តភាព​​ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ និង​លើកកម្ពស់​ជីវភាព​របស់​កម្មករ​។

សហជីពនិងសហគមន៍ មួយចំនួននៅតែមិនគាំទ្រ ឲបង្កើតច្បាប់ស្ដីពីសហជីព

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner

មតិយោបល់