សហគមន៍អន្តរជាតិ បាន​ចាប់ដៃគ្នាដោយ​ការ​ប្តេជ្ញាចិត្ត​ថា​ នឹង​ដាក់​ទណ្ឌកម្ម​ឲ្យ​ធ្ងន់​ ឲ្យ​សម​ទៅ​នឹង ​ទង្វើ​ដ៏គឃ្លើន​របស់​កូរ៉េ​ខាង​ជើង ​ដែល​បានធ្វើការ​សាកល្បង​អាវុធ​ប្រល័យលោក​ ដ៏​គ្រោះថ្នាក់មួយ ក្រោយប្រកាសរបស់កូរ៉េខាងជើង ដែលអះអាងថា ខ្លួនបានទទួលជោគជ័យ លើការបាញ់សាកល្បង គ្រាប់បែកបរិមាណូអ៊ីដ្រូសែន។រឿងនេះ ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ក៏រៀបចំការប្រជុំបន្ទាន់ មួយជុំវិញបញ្ហានេះ ដើម្បីពិភាក្សា លើបញ្ហាកូរ៉េខាងជើង។

ប្រធានាធិបតី កូរ៉េខាងត្បួង លោកស្រី ប៉ាក គុនហេ បានបង្ហាញនូវការជួបប្រជុំ ក្រុមប្រឹក្សាសន្តិសុខ របស់ខ្លួនមួយជាបន្ទាន់ ពាក់ព័ន្ធនឹងបញ្ហាបាញ់ សាកល្បងគ្រាប់ បែក បរិមាណូអ៊ីដ្រូសែន ហើយសន្យាថានឹងធ្វើការឆ្លើយតប ទោះបីស្ថិតក្នុង ស្ថានភាពណាក៏ដោយ។

លោកស្រី បានថ្លែងថា “ការបាញ់សាកល្បងនេះ មិនមែនត្រឹមតែបង្កឲ្យ មានអសន្តិសុខ​ដល់ប្រទេស​យើងនោះទេ ប៉ុន្តែជាការគំរាមកំហែង ទៅដល់អនាគតរបស់យើង ផងដែរ “។

នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ បាននិយាយថា “ ការធ្វើតេស្តសាកល្បង គឺជាគំរាមកំហែង​ដ៏ធំ​មួយ ដល់សុវត្ថិភាពរបស់ប្រទេសយើង ហើយយើងមិនអាច ទទួលយកបាននូវការ បាញ់សាកល្បង​នេះទេ “។

លោកបានថ្លែងបញ្ជាក់ថា “នេះគឺជាការបញ្ជាក់យ៉ាងច្បាស់ ពីការរំលោភបំពាន នូវដំណោះស្រាយរបស់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ហើយវាក៏ជាការប្រជែង មួយក្នុងទ្រង់ទ្រាយធំ ប្រឆាំងកិច្ច​ប្រឹងប្រែង ជាអន្តរជាតិ ដើម្បីលុបបំបាត់អាវុធ ប្រល័យលោក”។

ប្រទេសចិន ដែលជាសម្ព័ន្ធមិត្ត ដ៏ជិតស្និទរបស់កូរ៉ខាងជើង បាននិយាយថា “ខ្លួននឹងធ្វើការកោះហៅ ឯកអគ្គរដ្ឋទូតរបស់ខ្លួន ដើម្បីប្រឆាំងនឹងការធ្វើតេស្តនោះ ហើយប្រទេសចិន សូមធ្វើការប្រឆាំង​យ៉ាង​ដាច់ អហង្ការចំពោះការបាញ់ សាកល្បងនេះ។

តាមប្រសាសន៍ របស់អ្នកនាំពាក្យក្រសួង ការបរទេសចិន លោក ហ៊ូ ចុងជីង ដែលបានកត់សម្គាល់ថា “ការសាកល្បងអាវុធនេះ គឺជាការមិនគោរពទៅ នឹងតួនាទី របស់សហគមន៍អន្តរជាតិ ហើយយើង​សុំទទូច​ឲ្យកូរ៉េខាងជើង រក្សា និងគោរពនូវអ្វីដែលជាការ ប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការកាត់បន្ថយ អាវុធ​នុយក្លេរអ៊ែ ហើយបញ្ឈប់ នូវការធ្វើសកម្មភាពណាមួយ ដែលអាចបង្កឲ្យស្ថានភាព កាន់តែអាក្រក់ បន្ថែមទៀត។

ដោយឡែកសេចក្ដី រាយការណ៍ពីទូរទស្សន៍CNN បានប្រកាសឲ្យដឹងថា កិច្ចប្រជុំអង្គការសហប្រជាជាតិ នឹងចាប់ផ្ដើមក្នុងពេលបន្តិចទៀតនេះ ដើម្បីពិនិត្យទៅលើការបាញ់សាកល្បងរបស់ ប្រទេសកូរ៉េ​ខាងជើង​។

ចំណែក រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក ហ្វីលីព ហាមុន បានហៅ “ការបាញ់ធ្វើតេស្ត​សាកល្បង​នេះ​គឺជាការ បង្កហេតុ ប្រសិនបើសេចក្ដីរាយការណ៍ ពីការធ្វើតេស្ត សាកល្បងអាវុធនុយ​ក្លេរអ៊ែអ៊ីដ្រូសែន របស់កូរ៉េខាងជើង ពិតជាមានពិតមែននោះវាជាការរំលោភបំពាន មួយទាំងស្រុង ទៅដល់កិច្ចប្រឹងប្រែងដំណោះស្រាយរបស់ ក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ ហើយខ្ញុំសូមធ្វើការថ្កោលទោស ទុកឲ្យហើយ”។រដ្ឋាភិបាល​អង់គ្លេស ​បាន​កោះហៅ​អគ្គរដ្ឋទូត​កូរ៉េ​ខាង​ជើង ​ប្រចាំ​ទីក្រុង​ឡុងដ៍ ​ដើម្បី​ធ្វើការ​សាកសួរ​ និង​ថ្លែង​ប្រាប់​ពី​ការ​ព្រួយ​បារម្ភ​ របស់​អង់គ្លេស ​ជុំវិញ​សកម្មភាព​កម្រោល​របស់​កូរ៉េ​ខាង​ជើង។ លោក​អនុរដ្ឋលេខាធិការ​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​របស់​អង់គ្លេស ​បាន​បញ្ជាក់​ថា ​លោក​បាន​និយាយ​ទៅ​កាន់​អគ្គរដ្ឋទូត​កូរ៉េ​ខាង​ជើង ​ដោយ​ប្រើ​ពាក្យ​ធ្ងន់ៗ ​ក្នុង​ន័យ​ថ្កោលទោស​កូរ៉េ​ខាងជើង។

ប្រធានាធិបតីបារាំង លោក ហ្រ្វង់ស័រ ហូឡង់ បានដង្ហើយហៅឲ្យមានការប្រតិកម្ម ដ៏ខ្លាំងក្លា​ពី​សហគមន៍​អន្តរជាតិ ខណៈពេលដែលយើងកំពុងរង់ចាំ ឲ្យមានការបញ្ជាក់ ពីអាកប្បកិរិយា​នៃការធ្វើតេស្ត សាកល្បងអាវុធនុយក្លេរអ៊ែនោះ យើងសូមប្រកាស និងសូមធ្វើការអង្កេតពីសប្តាហ៍ កន្លងទៅនេះពីកូរ៉េខាងជើង  ហើយប្រទេសបារាំង សូមធ្វើការថ្កោលទោស បញ្ហានេះថា​ការរំលោភ​បំពាន​មួយទៅដល់ដំណោះស្រាយ របស់អង្គការសហប្រជាជាតិ ដែលមិនអាចទទួល​យកបាននោះទេ”។

​សូមបញ្ជាក់​ថា ​នេះ​ជា​លើក​ទី៤​ហើយ ​ដែល​កូរ៉េ​ខាងជើង​ បាន​ធ្វើការ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ។ មាន​ចំណុច​ពីរ​ ដែល​ការ​បាញ់​សាកល្បង​លើក​នេះ​ បង្ក​ឲ្យ​មាន​ការ​ថ្កោលទោស​ យ៉ាង​គគ្រឹក​គគ្រេង​ពី​សំណាក់​ប្រទេស​មហា​អំណាច ​គឺ​ទីមួយ​គ្រាប់​បែក​ដែល​កូរ៉េ​ខាង​ជើង​បាន​សាកល្បង ​គឺ​ត្រូវ​បាន​រដ្ឋាភិបាល​កុម្មុយនីស្តិ​នេះ ​ប្រកាស​ថា​ជា​គ្រាប់​បែក​ប្រភេទ​អ៊ីដ្រូហ្សែន ​ដែល​មាន​កម្លាំង​លើល​គ្រាប់បែក​បរមាណូ​ធម្មតា​រាប់រយ​ដង។ ចំណុច​ទីពីរ ​ គឺ​ការ​បាញ់​សាកល្បង​លើក​នេះ​ កូរ៉េ​ខាង​ជើង​ពុំមាន​ប្រកាស​ឲ្យ​ដឹង​មុន​ទាល់​តែ​សោះ។ ពោល​គឺ​សហគមន៍​អន្តរជាតិ​ មាន​ការ​ភ្ញាក់ផ្អើល​ជាខ្លាំង។ នេះ​សបញ្ជាក់​ថា​ សកម្មភាព​ផលិត​គ្រាប់​នុយក្លេអ៊ែរ​ របស់​កូរ៉េ​ខាងជើង​កាន់តែ​បោះ​ជំហាន​ទៅមុខ​កាន់​តែ​ខ្លាំង ​ ហើយ​វា​កំពុង​តែ​គម្រាម​កំហែង​ដល់​សន្តិសុខ​របស់​ពិភពលោក​ទាំងមូល។ ទន្ទឹម​គ្នា​នេះ ​ ប្រជាជន​កូរ៉េ​ខាង​ជើង​ជាង​២០​លាន​នាក់​ កំពុង​រស់នៅ​ក្នុង​ភាព​ក្រីក្រ ​លំបាក​វេទនា​ជា​ទី​បំផុត៕

សហគមន៍អន្តរជាតិចាប់ដៃគ្នា ដាក់ទណ្ឌកម្មកូរ៉េខាងជើង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner

មតិយោបល់