(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញដល់ នៅក្នុងកម្មវិធីសម្ពោធបើកការដ្ឋានសាងសង់ឡើងវិញនូវផ្លូវជាតិលេខ២១ នៅខេត្តកណ្តាល។

សូមជំរាបថា គម្រោងស្តារឡើងវិញនូវផ្លូវជាតិលេខ២១ នេះ ជា​កម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េ ក្រោមចំណាយថវិកា ៦១,៦លានដុល្លារ សហរដ្ឋអាមេរិក ក្នុងនោះថវិកាកម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េ ៥២,៥៤លានដុល្លារសហរដ្ឋអាមេរិក និងថវិកាបដិភាគ ៩,០៩លាន ដុល្លារសហរដ្ឋអាមេរិក។

គម្រោងសាងសង់ផ្លូវនេះ មានប្រវែង៥៥គីឡូម៉ែត្រ និងស្ពានចំនួន៤២ស្ពាន ដែលត្រូវចំណាយរយៈពេលសាងសង់ ៣៦ខែ ក្រោមការត្រួតពិនិត្យ បច្ចេកទេសពីក្រុមហ៊ុន Dasan និងសាងសង់ដោយក្រុមហ៊ុន Hanshin របស់កូរ៉េខាងត្បូង។

សម្តេច ហ៊ុន សែន បានថ្លែង ក្នុងពិធីសម្ពោធបើកការដ្ឋាន សាងសង់ផ្លូវជាតិ លេខ២១ នៅខេត្តកណ្តាល ថា “ប្រសិនបើផ្លូវយើងមិនល្អ តម្លៃកសិផលយើងក៏មិនបានថ្លៃដែរ ដែលចាំបាច់ត្រូវតែ មានការស្តារឡើងវិញ។ និងសូមទោសចំពោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ហើយផ្លូវនេះ ចំណាយអស់លុយច្រើនជាងគេ ក្នុងចំណោមផ្លូវឯទៀត ដែលមានតែប្រវែង ៦០គីឡូម៉ែត្រ”។

ជាមួយគ្នានេះ សម្តេច បានឲ្យដឹងទៀតថា រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក ចាត់ទុកថា ទឹកជាឧបសគ្គដល់ផ្លូវថ្នល់ ប៉ុន្តែផ្លូវជាអាយុជីវិតនិងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋមិនអាចអត់បាន៕

សម្តេច ហ៊ុន សែន អញ្ជើញក្នុងកម្មវិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២១ នៅខេត្តកណ្តាល

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់