(ភ្នំពេញ)៖​ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារនេះ បានកោតសរសើរអំពីភាពល្បីល្បាញនៃបទថ្មី រាំញីកែងជើងដែលនិពន្ធដោយស្នាដៃខ្មែរមិនចម្លងពីអ្នកដទៃ។

សម្តេច ហ៊ុន សែន លើកឡើងបែបនេះ នៅក្នុងកម្មវិធីសម្ពោធរោងចក្រផលិតស្ករស កៀបទឹកអំពៅ តម្លៃ៣៦០លានដុល្លារ នៅខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ។

សម្តេច បានបញ្ជាក់ថា មូលហេតុដែលសម្តេចពេញចិត្តបទនេះ គឺដោយសារតែបទនេះ ជាការច្នៃប្រឌិតដោយស្នាដៃខ្មែរ មិនមានចម្លង នរណាទាំងអស់។ សម្តេចបានអំពាវនាវអ្នកពាក់ព័ន្ធទាំងឡាយ នៅក្នុងវិស័យចម្រៀងខិតខំកសាងស្នាដៃរបស់ខ្លួន ឱ្យកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា “បទៈ រាំញីកែងជើង” ជារបស់ផលិតកម្មរស្មីហង្សមាស ដែលនិពន្ធបទភ្លេង និងទំនុកច្រៀងដោយ លោក ងួន ចាន់ដេវីដ។ បទនេះច្រៀងដោយ លោក ងួន ចាន់ដេវីដ និងដឹកនាំសម្តែងដោយ លោក ហ៊ុយពុធ ពេជ្រ សោភា និង ងួន ចាន់ដេវីត។

ក្រៅពីបងប្អូនប្រជាពលរដ្ឋ យុវវ័យ កម្មវិធីប្រគំតន្រ្តី និងមានកម្មវិធីជប់លៀងមួយចំនួន យកបទនេះចាក់រាំកំសាន្តសប្បាយធ្វើឲ្យល្បីពេញបណ្ដាញសង្គមហ្វេសប៊ុកនោះ ថ្មីៗនេះ សម្ដេច ហ៊ុន សែន បានអញ្ជើញចូលរាំលេងកំសាន្តជាមួយបងប្អូនសិល្បករ សិល្បការនី និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦នេះ៕

សម្តេច ហ៊ុន សែន សរសើរបទ “រាំញីកែងជើង” ដែលនិពន្ធដោយស្នាដៃខ្មែរមិនចម្លងគេ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់