សម្តេច នាយករដ្ឋមន្រ្តីហ៊ុន សែន លើកទឹកចិត្តប្រជាពលរដ្ឋ និងយុវជនកម្ពុជាទាំងអស់សូមប្រើប្រាស់ ហ្វេសប៊ុក អោយមានប្រយោជន៍ ដូចជាការចែករំលែកពត៌មាន ចំណេះដឹង និងបទពិសោធន៌ឲ្យគ្នាទៅវិញទៅមកជាដើម។ សូមកុំប្រើប្រាស់បណ្តាញសង្គមនេះប្រព្រឹត្តអំពើមិនគប្បីក្នុងសង្គម ឬប្រើពាក្យហិង្សាប្រមាថនៅលើទំព័រ Facebook សម្តេច។សម្ដេចលើកឡើងដូចច្នេះក្នុងពិធីប្រគល់រង្វាន់ និងប័ណសរសើរដល់បេក្ខជន បេក្ខនារីទទួលជ័យលាភីទាំង១០រូប នៅក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» នៅវិមានសន្តិភាពកាលពីព្រឹកថ្ងៃទី១០ ខែមេសា ។

កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦នេះ សម្តេច នាយករដ្ឋមន្រ្តីហ៊ុន សែន បានអញ្ជើញប្រគល់រង្វាន់ និងប័ណសរសើរដល់បេក្ខជន បេក្ខនារីទទួលជ័យលាភីទាំង១០រូប នៅក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» នៅវិមានសន្តិភាព ។

សម្តេច ហ៊ុន សែន មិនត្រឹមតែចង់បានរដ្ឋាភិបាលដែលមានប្រសិទ្ឋិភាពការងារ (E-Government) តែប៉ុណ្ណោះទេ តែសម្តេចចង់បានធនធានប្រជាពលរដ្ឋ ដែលយល់ដឹងបច្ចេកវិទ្យា (E-People) ដើរទន្ទឹមគ្នាក្នុងការចូលរួមកសាងនិងអភិវឌ្ឍន៌សង្គមជាតិ។ សម្តេចតេជោ គាំទ្រលើកទឹកចិត្តប្រជាពលរដ្ឋ ជាពិសេសយុវជនកម្ពុជាត្រូវរៀននិងយល់ដឹងបច្ចេកវិទ្យា (Information Technology ) អោយបានល្អ ដើម្បីក្លាយទៅជាធនធានមនុស្សរបស់ប្រទេស។

ជាមួយគ្នានោះសម្តេច ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងយុវជនកម្ពុជាទាំងអស់សូមប្រើប្រាស់ហ្វេសប៊ុក អោយមានប្រយោជន៍ ដូចជាការចែករំលែកពត៌មាន ចំណេះដឹង និងបទពិសោធន៌ឲ្យគ្នាទៅវិញទៅមកជាដើម។ សូមកុំប្រើប្រាស់បណ្តាញសង្គមនេះប្រព្រឹត្តអំពើមិនគប្បីក្នុងសង្គម ឬប្រើពាក្យហិង្សាប្រមាថនៅលើទំព័រហ្វេសប៊ុក សម្តេច។ ហ្វេសប៊ុករបស់សម្ដេចជាទំព័រប្រជាធិបតេយ្យ អ្នកណាក៏អាចចូលរួមបានទាំងអស់ ហើយសម្តេច ប្រើប្រាស់។ហ្វេសប៊ុក នេះក៏មិនមែនចង់ប្រជែងជាមួយនណានោះទេ គឺដើម្បីស្វែងយល់ពីសុខទុក្ខ និងដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋអោយបានរហ័ស។

សំរាប់ជ័យលាភី ដែលផ្តល់ជូននាពេលនេះមានរួមមាន បេក្ខជន Top-1 ទទួលបានរង្វាន់ iPhone 6 មួយគ្រឿង សំលៀកបំពាក់កីឡា២កំប៉្លេ ថវិកា ២០ម៉ឺនរៀល ប័ណ្ណសរសើរ១ និងសំរាប់បេក្ខជនជាប់ Top10 ទទួលបានសំលៀកបំពាក់កីឡា២កំប៉្លេ ថវិកា ២០ម៉ឺនរៀល និងប័ណ្ណសរសើរពីសម្តេចនាយករដ្ឋមន្រ្តី រីឯចំពោះអ្នកចូលរួមទាំង៧៥ នាក់ថ្ងៃនេះ រួមទាំងអ្នកសារព័ត៌មានក៏បានទទួលអំណោយឧបត្ថម្ភចូលឆ្នាំថ្មី ក្នុង ម្នាក់ ៤០ម៉ឺនរៀល ហើយបានថតរូបអាអនុស្សារីយ៌ជាមួយសម្តេចតេជោនៅក្នុងវិមានសន្តិភាពផងដែរ។ ទន្ទឹមនឹងនោះដែរក៏មានការជួយឧបត្ថម្ភបន្ថែមពី លោកស្រី គង់មាលា ដល់បេក្ខជនទាំង ១០នាក់ គឺម្នាក់ៗបានទទួល ៤ម៉ឺនរៀល ដែលនឹងបន្តជួយកម្មវិធីនេះជាបន្តទៀត។

សូមបញ្ជាក់ថាកម្មវិធី”ខ្ញុំជាយុវជនគំរូកម្ពុជា” គឺជាកម្មវិធីពិសេសរបស់សម្តេចនាយករដ្ឋមន្រ្តី ដែលបានបង្កើតឡើងក្នុងគោលបំណង លើកទឹកចិត្ត និងគាំទ្រប្រជាពលរដ្ឋ ជាពិសេសយុវជន ដើម្បីកសាងអំពើល្អនៅក្នុងសង្គម និងជៀសឆ្ងាយពីគ្រឿងញឿន និងល្បែងអបាយមុខផ្សេងៗ ម្យ៉ាងវិញទៀតកម្មវិធីនេះ បានផ្តល់ឳកាសអោយ ប្រជាពលរដ្ឋ និងយុវជនចែករំលែកទេព្យកោសល្យ និងស្នាដៃគំរូល្អដែលខ្លួនមានដល់យុវជនដ៏ទៃទៀតក្នុងសង្គម។

H S 10-04 004

H S 10-04 002

H S 10-04 003

H S 10-04 005

សម្តេច ហ៊ុន សែន លើកទឹកចិត្តអ្នក ប្រើប្រាស់ ហ្វេសប៊ុក ទាំងអស់សូម ប្រើប្រាស់ អោយមានប្រយោជន៍

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់