(បន្ទាយមានជ័យ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារនេះ បានថ្លែងរំពឹង និងជឿជាក់ថា បទចម្រៀង បទ រាំញីកែងជើងនឹងល្បីល្បាញដូចបទចម្រៀងរបស់កូរ៉េខាងត្បូង បទ “Gangnam Style” ដែលធ្វើឲ្យពិភពលោករំជើបរំជួលជាមួយនឹងក្បាច់រាំ នៃបទចម្រៀងនេះ។

សម្តេច ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវលេខ៥៦ និងផ្លូវចូលទៅប្រាសាទ បន្ទាយឆ្មារ ចងភ្ជាប់ពីខេត្តបន្ទាយមានជ័យ ដល់ខេត្តឧត្តរមានជ័យប្រវែងជាង១២៤គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ។

សម្តេច ហ៊ុន សែន បានថ្លែងថា “បទ រាំញីកែងជើង បន្តិចទៀតនឹងល្បីដូចបទ Gangnam style របស់កូរ៉េ ហើយបទ រាំញីកែងជើង របស់យើង ស្រួលរាំជាងបទ Gangnam style ទៅទៀត”។

សូមបញ្ជាក់ថា បទ “រាំញីកែងជើង” និពន្ធ និងច្រៀង ដោយតារាចម្រៀងវ័យក្មែងសំនៀងកាច ងួន ចាន់ដេវីត របស់ផលិតកម្មរស្មីហង្សមាស បានទទួលការនិយមគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា រួមទាំងសម្តេច ហ៊ុន សែន ផងដែរ។

បទ “រាំញីកែងជើង” ល្បីខ្លាំងក្នុងកំឡុងពេលដែលប្រទេសកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពីណីជាតិ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ គ.ស ២០១៦ កន្លងទៅថ្មីៗនេះ។ ក្នុងឱកាសចូលរួមក្នុងអង្គរសង្ក្រាន្តឆ្នាំថ្មី សម្តេច ហ៊ុន សែន ព្រមទាំងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា បានអញ្ជើញឡើង រាំបទ “រាំញីកែងជើង” នេះ យ៉ាងសប្បាយរីករាយផងដែរ។

រហូតមកដល់ពេលនេះ បទ “រាំញីកែងជើង”  របស់កម្ពុជា ច្រៀងដោយតារាចម្រៀងសំនៀងកាច ងួន ចាន់ដេវីត ដែលចេញអំឡុងបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១៦នេះ ត្រូវបានប្រជាជនជាច្រើន ចុចទស្សនារាប់លានដង នៅក្នុងគេហទំព័រ YouTube ហើយបាននឹងកំពុងល្បីល្បាញ នៅកម្ពុជាបច្ចុប្បន្ន និងប្រទេសជិតខាង ផងដែរ។ ចំណែកបទ “Gangnam style” របស់កូរ៉េខាងត្បូង ដែលច្រៀងដោយតារាចម្រៀង PSY ចេញនៅក្នុងឆ្នាំ២០១២ ទទួលបានការចូលទស្សនានៅលើ YouTube ជាង២ពាន់លានដង៕

សម្តេច ហ៊ុន សែន រំពឹងថាបទ “រាំញីកែងជើង” របស់កម្ពុជា នឹងល្បីដូចបទ “Gangnam Style” របស់កូរ៉េខាងត្បូង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់