02.06.2015_សម្តេច ហ៊ុន សែន ប្រមានយ៉ាងខ្លាំងៗចំពោះ.

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រមានខ្លាំងៗចំពោះអង្គការ ឬស្ថាប័នហិរញ្ញវត្ថុ មួយចំនួន ដែលមិនមែនជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬធានាគារ ប៉ុន្តែប្រមូលលុយពីអតិថិជន និងសន្យាផ្តល់អត្រាការប្រាក់យ៉ាងខ្ពស់ ដែលកំពុងប្រតិបត្តិការរកស៊ី ពុំមានច្បាប់អនុញ្ញាត ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការព្រមាននេះ គឺចង់សំដៅទៅដល់អង្គការ​មូលនិធិ​អាស៊ីអាគ្នេយ៍ ដែលកំពុងតែធ្វើ​សកម្ម​ភាពទទួលប្រាក់បញ្ញើ​ពីប្រជាពល​រដ្ឋដោយឲ​ការប្រា​ក់ ខ្ព​ស់់​ហួសហេតុ។

ខណៈដែលវិស័យធានាគារ និងមីក្រូហិរញ្ញវត្ថុ នៅកម្ពុជាបច្ចុប្បន្នមានការរីកចម្រើនគួរឲ្យ កត់​សម្កា​ល់ ក៏មានស្ថាប័ន ដែលដើរតួនាទីប្រហាក់ប្រហែលនិងវិស័យមីក្រូហិរញ្ញវត្ថុ បាន​កំពុ​ងប្រតិបត្តិការរកស៊ី តាមរយៈរូបភាពប្រមូលលុយពីអតិថិជន និងសន្យាផ្តល់អត្រា​កា​រប្រាក់យ៉ាងខ្ពស់ជាងធានាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុទៀត។ ទាក់ទងនិងបញ្ហានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៤១ នៅខេត្តកំពង់ស្ពឺ បាន​ប្រមានខ្លាំងៗ និងអាចឈានទៅចាត់ការតាមផ្លូវច្បាប់ចំពោះស្ថាប័ន ដែល​ប្រមូ​លលុ​យ​ពីអតិថិជន និងសន្យាផ្តល់អត្រាការប្រាក់យ៉ាងខ្ពស់ ដែលកំពុងប្រតិបត្តិការរកស៊ី ដែល​ពុំមានច្បាប់អនុញ្ញាតពីក្រសួងសេដ្ឋកិច្ច។ដោយថ្លែងក្នុងន័យបដិសេធចំពោះ ស្ថាប័នដែលកំពុងប្រតិបត្តិការរកស៊ីតាមរយៈ​រូប​ភាព​ប្រ​មូល​​លុ​យពីអតិថិជន និងសន្យាផ្តល់អត្រាការប្រាក់ខ្ពស់នោះ  សម្តេចក៏​បា​នអំពា​វនា​វដល់​ប្រជា​ពលរដ្ឋ កុំឲ្យចាញ់បោកស្ថាប័នទាំងនេះ។

 

 

គួរបញ្ជាក់ថា អង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ សាខានៅខេត្តកំពង់ឆ្នាំង ត្រូវបា​ន​អភិ​បាលខេត្ត​បញ្ជាឲ្យផ្អា​កសកម្មភាពជាបន្ទាន់ រង់ចាំការអនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និងហិរ​ញ្ញវត្ថុ និងគណៈកម្មការមូលប័ត្រកម្ពុជា។ ការសម្រេចផ្អាកអាជីវកម្មលើអង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ ក៏ដោយសារតែអង្គការមួយនេះបាន​ដំណើរការដោ​យ​គ្នានច្បា​ប់​អនុញ្ញា​ត ព្រមទាំងទទួលបញ្ញើពីប្រជាពលរដ្ឋ ដោយសន្យាផ្តល់ការប្រាក់លើសពីអ្វីដែលច្បាប់ បានកំណត់៕

 

 ដោយ ៖  សេដ្ឋ សុផាឫទ្ធិ

សម្តេច ហ៊ុន សែន ព្រមានឲអាជ្ញាធរចាត់វិធានការ ចំពោះអង្គការមូលនិធិអភិវឌ្ឍអាស៊ីអាគ្នេយ៍ (មានសំលេង)

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់