​(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចាកចេញពីកម្ពុជាហើយ ដើម្បីធ្វើទស្សនកិច្ច រយៈពេល២ថ្ងៃ នៅប្រទេសឡាវ។ ទស្សនកិច្ចនេះធ្វើឡើងនៅថ្ងៃទី១២,១៣ ខែមីនា ឆ្នាំ២០១៦នេះ តាមការអញ្ជើញរបស់ លោក ថងស៊ីង ថាំម៉ាវង្ស (Thongsing THAMMAVONG) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស បានឱ្យដឹងថា គណៈប្រតិភូអមដំណើរសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមមាន៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា, លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស, លោកឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងសមាជិករាជរដ្ឋាភិបាលមួយចំនួនទៀត។

ក្នុងឱកាសបំពេញទស្សនកិច្ច២ថ្ងៃនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក ថងស៊ីង ថាំម៉ាវង្ស នាយករដ្ឋមន្រ្តីឡាវ ដោយផ្ដោតសំខាន់ លើការពង្រឹង ទំនាក់ទំនង ទ្វេរភាគី ដើម្បីជាប្រយោជន៍ នៃប្រទេសទាំងពីរ។ ក្រោយបញ្ចប់ទស្សនកិច្ច សម្តេច ហ៊ុន សែន នឹងដឹកនាំគណប្រតិភូធ្វើមាតុភូមិនិវត្តន៌មកកាន់កម្ពុជាវិញ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦៕

សម្តេច ហ៊ុន សែន ដឹកនាំគណប្រតិភូទៅបំពេញទស្សនកិច្ច២ថ្ងៃ នៅប្រទេសឡាវ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់