(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ ឲ្យដឹងតាមរយៈ Facebook ថា បានជំរុញឲ្យក្រុមការងារសាងសង់ផ្លូវជាតិលេខ៦ ពីស្គន់ (ខេត្តកំពង់ចាម) ទៅខេត្តសៀមរាប បង្កើនល្បឿនឲ្យទាន់ចូលឆ្នាំខ្មែរ ខាងមុខនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពាណិជ្ជករ អាជីវករ និងទេសចរ។

សម្តេច ហ៊ុន សែន បានសរសេរនៅលើ Facebook ផ្លូវការថា៖ “បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាន់តែខិតជិតមកដល់ ក្រុមការងារកែលម្អ និងពង្រីកផ្លូវជាតិលេខ ៦ ពី ស្គន់ ទៅ សៀមរាប បានបង្កើនល្បឿនសាងសង់ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពាណិជ្ជករ អាជិវករ និងទេសចរអោយទាន់រដូវបុណ្យទាន”។ សម្ដេច គូសបញ្ជាក់ទៀតថា “រាជរដ្ឋាភិបាល បន្តខិតខំជំរុញការកែលម្អ និងសាងសង់ ផ្លូវថ្នល់តូចធំ និងស្ពានទាំងនៅក្នុងទីក្រុង និងតាមបណ្តាខេត្តនានា ដើម្បីប្រជាពលរដ្ឋកាន់តែងាយស្រួលទាំងក្នុងការធ្វើដំណើរ និងក្នុងការប្រកបការងារប្រចាំថ្ងៃ។ មានស្ពានផ្លូវ គឺផ្តល់ក្តីសង្ឃឹម និងឱកាសកាន់តែច្រើនដល់ប្រជាពលរដ្ឋ”៕

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងពីទំព័រFacebook របស់សម្ដេច​ ហ៊ុន សែន៖

Capture

 

សម្តេច ហ៊ុន សែន ជំរុញឲ្យក្រុមការងារសាងសង់ផ្លូវជាតិលេខ៦ពីស្គន់ទៅសៀមរាប បង្កើនល្បឿនឲ្យទាន់ចូលឆ្នាំខ្មែរ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់