(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសអំពីការរៀបចំកម្មវិធី ប្រកួតប្រជែងផ្តល់រង្វាន់ មេដាយ និងបណ្ណសរសើរ ដល់អ្នកលេង Facebook ជុំវិញការបង្កើតវីដេអូបកស្រាយ អំពីប្រធានបទមួយចំនួន ដែលមានសារសំខាន់ក្នុងការកសាងសង្គម ។

តាមរយៈសំណេរលើទំព័រហ្វេសប៊ុកផ្លូវការ សម្ដេច ហ៊ុន សែន គូសបញ្ជាក់ថា ការចូលរួមពីមហាជន ជាពិសេសពីស្រទាប់យុវជន គឺនឹងជួយជំរុញអោយការកសាងសង្គមជាតិយើងកាន់តែមានសន្ទុះលឿនទៅមុខ។ សម្ដេច ហ៊ុន សែន បន្តថា ដើម្បីបង្កបរិយាកាសកាន់តែរីករាយស្និទស្នាលជាមួយជនរួមជាតិ និងយុវជន សិស្ស និស្សិតនៅទូទាំងប្រទេស សម្ដេច នឹងបើកវេទិការឆ្លើយឆ្លងជាមួយយុវជន និងជនរួមជាតិនៅក្នុង Facebook សម្ដេចផ្ទាល់លើប្រធានបទដែលមានសារៈសំខាន់ក្នុងការកសាងសង្គមជាតិដូចជា ការគោរពច្បាប់ចរាចរណ៍ អំពើល្អចំពោះមនុស្សចាស់ជរា និងជនពិការ អំពើល្អចំពោះកុមារ និងស្រ្តីទន់ខ្សោយ ការជួយគ្នានៅពេលមានគ្រោះថ្នាក់ចរាចរណ៍ ការចូលរួមរើសសំរាមសំអាតទីក្រុង និងតាមទីធ្លាសាធារណៈ ការទប់ស្កាត់ និងលុបបំបាត់គ្រឿងញៀន និងការឈប់ជក់បារីជាដើម។

សម្ដេច ហ៊ុន សែន តាមរយៈសំណេរលើទំព័រហ្វេសប៊ុកព្រឹកនេះដដែល បញ្ជាក់ថា យុវជនអាចផ្ញើជាអត្ថបទ ឃ្លីបសម្លេង ឃ្លីបវីដេអូ រូបថត រូបគំនូរដើម្បីចូលរួម។ ហើយ យុវជនដែលទទួលបានការគាំទ្រច្រើនជាងគេពីមហាជនគឺនឹងទទួលរង្វាន់លើកទឹកចិត្តមានជា មេដាយ និងប័ណ្ណសរសើរពីនាយករដ្ឋមន្រ្តី។

បើតាមសម្ដេច ហ៊ុន សែន កម្មវិធីនេះនឹងចាប់ផ្តើម នៅពេលឆាប់ៗខាងមុខនេះ។ សំរាប់ប្រធានបទជាក់លាក់ និងបែបបទនៃការប្រកួតប្រជែងនឹងជំរាបជូននៅពេលក្រោយ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវឱ្យយុវជនទាំងអស់ ចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីនេះឱ្យបានគ្រប់ៗគ្នា៕

ខាងក្រោមនេះ​ ជាសំណេរទាំងស្រុងពី Page Facebook របស់សម្ដេច ហ៊ុន សែន៖

Capture

សម្តេច ហ៊ុន សែន គ្រោងរៀបចំវេទិការឆ្លងឆ្លើយតាមហ្វេសប៊ុក ហើយអ្នកទទួលបានការគាំទ្រច្រើនជាងគេ នឹងទទួលបានមេដាយពីនាយករដ្ឋមន្រ្តី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់